ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិជូនពរបុណ្យគ្រីសម៉ាស់សមាគមប្រូទះស្តង់វៀតណាម(ភាគខាងជើង)
|
ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិជូនពរបុណ្យគ្រីសម៉ាស់សមាគមប្រូទះស្តង់វៀតណាម(ភាគខាងជើង) (VOV) |
Vovworld-នាព្រឹកថ្ងៃទី២០ធ្នូនៅទីក្រុងហាណូយ គណៈប្រតិភូគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានមកសាកសួរសុខទុក្ខជូនពរសមាគមប្រូទះ
ស្តង់វៀតណាម(ភាគខាងជើង)ក្នុងឱកាសបុណ្យគ្រីសម៉ាស់ឆ្នាំ២០១៤។ អនុប្រធាន
និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Vu
Trong Kim បានជូនពរបុព្វជិក គ្រឹសសាសនិកសមាគមប្រូទះស្តង់បុណ្យគ្រីសម៉ាស់
សុខសាន្តត្រាណសុភមង្គលក្នុងផែនមហាសាមគ្គីភាពប្រជាជាតិទាំងមូល។ រីឯ
សមាគមប្រូទះស្តង់វៀតណាម(ភាគខាងជើង) អេវែក Nguyen Huu Mac បានថ្លែង
អំណរគុណការយកចិត្តទុកដាក់របស់រណសិរ្សមាតុភូមិវៀតណាមដែលបានលៃទុក
សំរាប់ជនរួមជាតិកាន់សាសនាប្រូទះស្តង់ក្នុងបុណ្យធំៗ។ អេវែក Nguyen Huu Mac
បានអះអាងថា នាពេលខាងមុខ សមាគមប្រូទះស្តង់នឹងបន្តណែនាំប្រជាជនបុព្វជិក
អនុវត្តល្អគោលការណ៍របស់បក្សគោលនយោបាយច្បាប់របស់រដ្ឋសកម្មចូលរួមការ
ចលនាដោយរណសិរ្សមាតុភូមិបំផុស រួមដំណើរជាមួយប្រជាជនទូទាំងប្រទេសរួមដៃ
កសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕