ថ្នាក់ដឹកនាំរបស់រុស្ស៊ីអាល្លែម៉ង់និងបារាំងដំណើរការចរចារតាមទូរស័ព្ទអំពីស្ថានភាពនៅអ៊ុយក្រែន
|
ថ្នាក់ដឹកនាំរបស់រុស្ស៊ីអាល្លែម៉ង់និងបារាំងដំណើរការចរចារតាមទូរស័ព្ទអំពីស្ថានភាពនៅអ៊ុយក្រែន (VNA) |
(VOVworld) – ថ្នាក់ដឹកនាំប្រទេសទាំងបីរួមមាន រុស្ស៊ី អាល្លឺម៉ង់និងបារាំងបាន
ឯកភាពជួបចរចារដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែនក្នុងពេលចូលរួម
សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខ
លើពិភពលោក (G20) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ និងទី ៥ កញ្ញា
នៅចិន។ សេចក្តីប្រកាសរបស់វិមាន Kremlin នាថ្ងៃទី ២៣ សីហា បានឲ្យដឹងថា៖
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបចរចារតាមទូរស័ព្ទជាមួយ
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងសមភាគីបារាំង លោក
Francois Hollande ។ ថ្នាក់ដឹកនាំរុស្ស៊ីបានចាត់ទុកថា៖ Kiev មានទង្វើបង្ក
រឿងហេតុនៅឧបទ្វីប Crimea។ ភាគីនានាបានសម្តែងការព្រួយបារម្ភអំពីភាព
តានតឹងនៅអ៊ុយក្រែនក៏ដូចជាសភាពការណ៍អស្ថរភាពនៅបំតន់ប៉ែកខាង
កើត នាពេលកន្លងទៅនេះ ទៀតផង៕