ថ្នាក់ដឹកនាំវៀតណាមផ្ញើរសារទូរលេខអបអរសាទរជូនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
|
លោកសាយឈុំដែលត្រូវបានព្រឹទ្ធសភាកម្ពុជាតែងតាំងជាប្រធានព្រឹទ្ធសភា (VNP) |
Vovworld-នាថ្ងៃទី២០មិថុនាអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen
Phu Trong បានផ្ញើរសារទូរលេខអបអរសាទរជូនចំពោះសម្តេចតេជោហ៊ុនសែ
នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាដែលទឹបនឹងត្រូវបានគណៈកម្មាធិការកណ្តាល
គណបក្សប្រជាជនកម្ពុជាជ្រើសតាំងជាប្រធានគណបក្ស។
នាថ្ងៃដ៏ដែលលោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃ
គណៈលេខាបក្សកុម្មុយនីស្តវៀតណាមបានផ្ញើរសារទូរលេខអបអរសាទរជូនចំពោះសមាជិកគណអចិន្ត្រៃកណ្តាលគណបក្សប្រជាជនកម្ពុជាឧបនាយករដ្ឋមន្រ្តី និងជា
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកសខេងនិងប្រធានគណៈអចិន្ត្រៃគណៈកម្មាធិការ
កណ្តាលគណបក្សប្រជាជនកម្ពុជាប្រធានព្រឹទ្ធសភាកម្ពុជាលោកសាយឈុំដែលទើប
នឹងត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនតែងតាំងជាអនុប្រធានគណ
បក្សប្រជាជនកម្ពុជា។
មុននោះប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ក៏បានផ្ញើរសារទូរ
លេខអបអរសាទរជូនចំពោះលោកសាយឈុំដែលត្រូវបានព្រឹទ្ធសភាកម្ពុជាតែងតាំង
ជាប្រធានព្រឹទ្ធសភាកាលពីថ្ងៃ៩មិថុនាផងដែរ៕