ថ្នាក់ដឹកនាំវៀតណាមអបអរសាទរថ្នាក់ដឹកនាំកម្ពុជាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាឯករាជ្យ
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាឯករាជ្យព្រះរាជា
ណាចក្រកម្ពុជា (ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៣) នាថ្ងៃទី ៨វិច្ឆិកា គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានផ្ញើសារទូរលេខអប
អរសាទរ ចំពោះគណះកម្មាធិការមជ្ឈឹមគណបក្សប្រជាជនកម្ពុជា។ អគ្គលេខាបក្ស
កុម្មុយ នីស្តវៀតណាម លោកNguyen Phu Trong បានផ្ញើកន្ត្រក់ផ្កា និងប្រធាន រដ្ឋវៀតណាម លោក Truong Tan Sang បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះ
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ
រាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានផ្ញើ
សារទូរលេខអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានផ្ញើសារទូរលេខអបអរ
សាទរចំពោះប្រធានព្រឹទ្ធសភា សម្ដេចជាស៊ីម និងប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេងសំរិនផងដែរ។
|
ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០ នៃទិវាឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា(TTXVN) |
នាថ្ងៃនេះដែរ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៦០ នៃទិវាឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕