ថ្នាក់ដឹកនាំអាមេរិក និងចិនសន្ទនាតាមទូរស័ព្ទអំពីវិស័យពាណិជ្ជកម្ម
(VOVWORLD) -នាថ្ងៃទី ១ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិន លោក Xi Jinping ដោយផ្តោតសំខាន់ទៅលើការពិភាក្សាអំពីរាល់បញ្ហា និងការខ្វែងគំនិតគ្នាខាងពាណិជ្ជកម្ម ដែលកាន់តែកើនឡើងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅលើពិភពលោក។
ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping (TTXVN) |
តាមរយៈបណ្ដាញសង្គម Twitter លោកប្រធានាធិបតី Trump បានឲ្យដឹងថាលោកទើបនឹងផ្លាស់ប្ដូរមតិជាមួយនឹងលោក ប្រធានរដ្ឋ Xi Jinping ប្រកបដោយភាពល្អប្រសើរ។ ភាគីទាំងពីរបានពិភាក្សាគ្នាលើគ្រប់ប្រធានបទ ដោយសង្កត់ធ្ងន់ទៅលើវិស័យពាណិជ្ជកម្ម។ យោងតាមម្ចាស់សេតវិមានបានឲ្យដឹងថា រាល់ការចរចាពាណិជ្ជកម្ម គឺទទួលបាន "ការវិវឌ្ឍជាវិជ្ជមាន" ហើយជំនួបកំពូលទ្វេភាគីកំពុងបានរៀបចំផែនការ នៅឯកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នាពេលខាងមុខ នៅ Buenos Aires (អាហ្សង់ទីន) ។ លើសពីនេះទៀតលោក Trump បានឲ្យដឹងថែមទៀតថាភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងសកម្មលើបញ្ហាសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិកកូរ៉េផង
ដែរ។