|
ទាហានអ៊ុយក្រែន (រូបថត៖military.com) |
(VOVworld) - សេតវិមានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោក Joe Biden
និងប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko នាថ្ងៃទី១៩ សីហា បានសន្ទនា
តាមទូរស័ព្ទអំពីស្ថានភាពប៉ះទង្គិចនៅប៉ែកខាងកើតអ៊ុយក្រែននាពេលថ្មីៗនេះក្នុង
កាលៈទេសៈដែលភាពតានតឹងរវាងម៉ូស្គូនិងកៀវកំពុងកើនឡើង។តាមសេចក្ដីថ្លែង
ការណ៍របស់សេតវិមានថា ថ្នាក់ដឹកនាំទាំងពីររូបនេះបានសំដែងការ ព្រួយបារម្ភ
ចំពោះស្ថានភាពប៉ះទង្គិចកាន់តែធ្ងន់ធ្ងរនាពេលថ្មីៗនេះនៅប៉ែកខាង កើតអ៊ុយក្រែន
ព្រមទាំងអះអាងជាថ្មីម្ដងទៀតថា ត្រូវមានដំណោះស្រាយខាង នយោបាយនិង
ការទូតមួយសំរាប់ជំលោះនេះ ដែលត្រូវបានបង្ហាញតាមរយៈការ ដែលភាគីទាំង
អស់អនុវត្តន៍យ៉ាងពេញលេញនូវកិច្ចព្រមព្រៀង Minsk ដែលត្រូវ បានចុះហត្ថ
លេខាកាលពីខែកុម្ភៈឆ្នាំ២០១៥៕