ថៃមាននាយករដ្ឋមន្ត្រីស្ត្រីទីពីរជាផ្លូវការក្នុងប្រវត្តិសាស្ត្រ
VOVនៅប្រទេសថៃ -  
(VOVWORLD) - បេក្ខជនតែមួយគត់នៅក្នុងការបោះឆ្នោតនេះគឺលោកស្រី Paetongtarn Shinawatra មេដឹកនាំគណបក្សដើម្បីប្រទេសថៃ (ភឿថៃ) ដឹកនាំសម្ព័ន្ធភាពកាន់អំណាច។
លោកស្រី Paetongtarn Shinawatra បានក្លាយជានាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃ (រូបថត៖ Twitter របស់លោកស្រី Paetongtarn) |
នៅព្រឹកថ្ងៃទី ១៦ សីហានេះ ប្រធានរដ្ឋសភាថៃលោក Wan Muhamad Noor Matha បានបើកសម័យប្រជុំពេញអង្គនៃសភាជាន់ទាបដែលមានសមាជិកចំនួន ៤៩៣ រូប ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជំនួសលោក Srettha Thavisin ដែលទើបតែត្រូវតុលាការធម្មនុញ្ញថៃបណ្តេញចេញពីដំណែង។ បេក្ខជនតែមួយគត់នៅក្នុងការបោះឆ្នោតនេះគឺលោកស្រី Paetongtarn Shinawatra មេដឹកនាំគណបក្សដើម្បីប្រទេសថៃ (ភឿថៃ) ដឹកនាំសម្ព័ន្ធកាន់អំណាច។
ជាមួយនឹងសម្លេងគាំទ្រ ៣១៩/៤៩១ នៅក្នុងសភាជាន់ទាប លោកស្រី Paetongtarn Shinawatra បានឆ្លងផុតជុំបោះឆ្នោត ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣១ និងជានាយករដ្ឋមន្ត្រីក្មេងបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រទេសថៃ។
លោកស្រី Paetongtarn កើតនៅឆ្នាំ ១៩៨៦ នៅអាមេរិក។ លោកស្រីជាកូនទី៣ និងកូនពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ អ្នកស្រី Paetongtarn បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ សង្គមវិទ្យា និងនរវិទ្យាពីមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Chulalongkorn ក្នុងឆ្នាំ ២០០៨ និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិពីសាកលវិទ្យាល័យ Surrey ក្នុងប្រទេស អង់គ្លេស។
លោកស្រី Paetongtarn ទទួលបន្ទុកគ្រប់គ្រងផ្នែកសណ្ឋាគារនៃអាណាចក្រអាជីវកម្មគ្រួសារ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយកាលពីបីឆ្នាំមុន ប៉ុន្តែមិនធ្លាប់កាន់តំណែងផ្លូវការក្នុងរដ្ឋាភិបាលថៃទេ។ ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់នៃគណបក្សភឿថៃ នៅក្នុងការបោះឆ្នោត សកលឆ្នាំ ២០២៣ លោកស្រី Paetongtarn តែងតែមានវត្តមាននៅក្នុងយុទ្ធនាការបោះឆ្នោតរបស់គណបក្ស។
ជាមួយនឹងការដែលលោកស្រី Paetongtan ត្រូវបានសភាជាន់ទាបថៃបោះឆ្នោតនៅថ្ងៃនេះ ហើយក្លាយជាសមាជិកទីបីនៃគ្រួសារ Shinawatra បន្ទាប់ពីឪពុកនិងម្តាយមីងអតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck Shinawatra កាន់តំណែងកំពូលរបស់ប្រទេស៕
VOVនៅប្រទេសថៃ