ថៃសហប្រតិបត្តិការជាមួយវៀតណាមអំពីការនាំចេញកៅស៊ូ
|
ថៃសហប្រតិបត្តិការជាមួយវៀតណាមអំពីការនាំចេញកៅស៊ូ
(រូបថតៈ Internet) |
(VOV)-នាថ្ងៃទី៣កញ្ញា អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៌ថៃ Nattawut
Saikuar ឲ្យដឹងថា ប្រទេសនាំចេញកៅស៊ូធម្មជាតិធំបំផុតពិភពលោកចំនួន៣ គឺ
ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមសំដៅ
បង្កើនយន្តការម្ចាស់ការជាងទៀតអំពីតម្លៃនិងបរិមាណនាំចេញកៅស៊ូលើពិភព
លោកនិងបង្កើនប្រាក់ចំណូលឲ្យអ្នកដំាដុះកៅស៊ូផង។ លោក Nattawut Saikuar
ក៏ឲ្យដឹងថា នាពេលខាងមុខ ថៃនឹងតាមរយៈកាណាល់ការទូតដើម្បីបង្កើនកិច្ច
សហប្រតិបត្តិការអំពីកៅស៊ូជាមួយវៀតណាម ជាប្រទេសនាំចេញកៅស៊ូឈរ
លំដាប់ថ្នាក់ទី៤លើពិភពលោក៕