ទឹកជំនន់បន្តជះឥទ្ធិពលដល់តំបន់ជាច្រើនក្នុងប្រទេសជប៉ុននិងចិន

(VOVWORLD) - យ៉ាងហោចណាស់មានសំណង់វប្បធម៌ចំនួន ៥៤ រួមមានតំបន់បេតិកភណ្ឌពិភពលោកដែលត្រូវបានទទួលស្គាល់ដោយអង្គការយូ ណេស្កូ (UNESCO) ត្រូវទទួលរងការបំផ្លិចបំផ្លាញដោយសារភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលច្រើនថ្ងៃ ដែលបណ្តាលឲ្យមានទឹកជំនន់និងបាក់ស្រុតដីនៅតំបន់ Kyushu ភាគនិរតីនៃប្រទេសជប៉ុន។
ទឹកជំនន់បន្តជះឥទ្ធិពលដល់តំបន់ជាច្រើនក្នុងប្រទេសជប៉ុននិងចិន - ảnh 1 ទឹកជំនន់នៅប្រទេសជប៉ុន (រូបថត៖ AP)

លើសពីទៅនេះទៀត សំណង់ស្ថាបត្យ កម្មវប្បធម៌ដែលជាកម្មសិទ្ធិរបស់ឯកជនជាច្រើន ក៏ត្រូវបានរងការខូចខាតដោយ សារភ្លៀងធ្លាក់ខ្លាំងផងដែរ។ មន្រ្តីគ្រប់គ្រងវប្បធម៌ជប៉ុនបានឲ្យដឹងថារដ្ឋាភិបា លមូលដ្ឋានចាំបាច់ត្រូវអនុវត្តការជួសជុលនិងស្តារឡើងវិញឱ្យបានឆាប់រហ័សដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ទាំងនេះផងដែរ។

ទន្ទឹមនឹងនេះដែរនៅប្រទេសចិន ទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងពីថ្ងៃទីថ្ងៃ ៦ដល់ ថ្ងៃទី១៤ ខែកក្កដា បានធ្វើជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណ ៦,៤២ លាននាក់នៅខេត្ត Jiangxi។ តាមការប៉ាន់ស្មានបានឲ្យដឹងថា ការខូចខាតខាងសេដ្ឋកិច្ចដោយផ្ទាល់របស់ចិនមានទឹកប្រាក់ប្រមាណ ១១,៧៦ ពាន់លានយ័ន (ស្មើនឹង ១,៧ ពាន់លានដុល្លារអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ