ទីក្រុង Da Nang ខិតខំដើម្បីក្លាយទៅ​ជាគោលដៅព្រឹត្តិការណ៍និងពិធីបុណ្យឈានមុខគេនៅអាស៊ី

(VOVWORLD) - ទីក្រុង Da Nang កំពុងក្លាយជាគោលដៅសម្រាប់ព្រឹត្តិការណ៍កីឡានិងវប្បធម៌អន្តរជាតិ រួមចំណែកជំរុញការស្តារឡើងវិញទេសចរណ៍របស់ទីក្រុងឆ្នេរសមុទ្រនេះ។
ទីក្រុង Da Nang ខិតខំដើម្បីក្លាយទៅ​ជាគោលដៅព្រឹត្តិការណ៍និងពិធីបុណ្យឈានមុខគេនៅអាស៊ី   - ảnh 1រូបថត៖ VOV

ការប្រកួតកីឡាទ្រីយ៉ាត្លុងអន្តរជាតិ ដោយមានការចូលរួមរបស់អត្តពលិកជិត៣០០០នាក់ រួមទាំងអត្តពលិកអន្តរជាតិប្រមាណ១០០០នាក់ ទើបបានប្រព្រឹត្តទៅបន្ទាប់ពីថ្ងៃឈប់សម្រាកថ្ងៃទី៣០ខែមេសាដល់ថ្ងៃទី១ឧសភា។ ភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍កីឡានេះ ទីក្រុង Da Nang បន្តរៀបចំមហោស្រពភាពយន្តអាស៊ី- Da Nang លើកទី១។ ក្រៅពីភ្ញៀវកិត្តិយសចំនួន២០០នាក់ ដែលជាអ្នកដឹកនាំរឿង សិល្បករ តារាសម្ដែងទាំងក្នុងនិងក្រៅប្រទេស ក៏មានមនុស្សរាប់រយនាក់មកពីក្រុមផលិតភាពយន្ត ក្រុមការងារផលិតកម្មវិធី ព្រឹត្តិការណ៍ និងអ្នកគាំទ្រ បានរួមចំណែកផ្សព្វផ្សាយពីទីក្រុង Da Nang ។

នៅមុនពេលមានការរីករាលដាលនៃជំងឺរាតត្បាត ទីក្រុង Da Nang ត្រូវបានស្គាល់ដល់ថា ជា "ទីក្រុងព្រឹត្តិការណ៍និងពិធីបុណ្យ" ឈានមុខគេរបស់អាស៊ី។ ព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលបានប្រព្រឹត្តិទៅចាប់ពីខែមីនារហូតដល់ដំណាច់ឆ្នាំ បាននាំមកនូវភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ នាពេលខាងមុខ ទីក្រុង Da Nang នឹងបន្តរៀបចំព្រឹត្តិការណ៍វប្បធម៌សំខាន់ៗដូចជាពិធីបុណ្យកាំជ្រួចអន្តរជាតិ Da nang ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ខែមិថុនាដល់ថ្ងៃទី ៨ ខែកក្កដា ដោយមានការបាញ់កាំជ្រួចចំនួន ៥ យប់នៅចុងសប្តាហ៍។

ទីក្រុង Da Nang ខិតខំដើម្បីក្លាយទៅ​ជាគោលដៅព្រឹត្តិការណ៍និងពិធីបុណ្យឈានមុខគេនៅអាស៊ី   - ảnh 2ការបាញ់កាំជ្រួចនៅក្បែរទន្លេ Han។ រូបថត៖ VOV

លោក Nguyen Xuan Binh អនុប្រធាននាយកដ្ឋានទេសចរណ៍ Da nang បានឲ្យដឹងថា៖ “ឆ្នាំនេះ ពិធីបុណ្យកាំជ្រួចអន្តរជាតិត្រូវបានរៀបចំឡើងវិញ ជាព្រឹត្តិការណ៍ដ៏ពិសេសមួយរបស់ទីក្រុង Da Nang បន្តឆ្ពោះទៅរកពាណិជ្ជសញ្ញាជាទីក្រុងនៃព្រឹត្តិការណ៍និងពិធីបុណ្យឈានមុខគេរបស់អាស៊ី។ តាមនោះ រួមចំណែកស្តារការអភិវឌ្ឍទេសចរណ៍ឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ ឆ្នាំ២០២៣ នេះ ដោយមានសន្ទុះកំណើនទេសចរណ៍ និងការសម្របសម្រួលពីទីក្រុងនិងសហគ្រាសក្នុងការរៀបចំព្រឹត្តិការណ៍ជាច្រើន យើងរំពឹងថា ចំនួនភ្ញៀវទេសចរណ៍នៅទីក្រុង Da Nang នឹងស្តារឡើងវិញបើធៀបនឹងរយៈពេលមុនជំងឺរាតត្បាត”។

ក្នុងត្រីមាសទីមួយឆ្នាំ២០២៣នេះ ចំនួនភ្ញៀវសរុបដែលមូលដ្ឋានស្នាក់នៅក្នុងទីក្រុង Da Nang បានកត់ត្រា ឈានដល់ ១,៤លាននាក់ កើនឡើងជាង ៤,៦ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលភ្ញៀវអន្តរជាតិកើនឡើងយ៉ាងខ្លាំង។ មក ទល់ពេលនេះ ទីក្រុង Da Nang បានស្ដារឡើងវិញជើងហោះហើរចំនួន ៣៣ ដែលក្នុងនោះមានជើងហោះហើរអន្តរជាតិចំនួន ២៥៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ