ទីក្រុង Hue ក្លាយជាគំរូនៃការងារឃោសនាមហាជន
(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុង Hue ប្រធានគណៈកម្មការឃោសនាមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញចូលរួមនិងបញ្ជាដឹកនាំសន្និសីទបូកសរុបកិច្ចការឃោសនាមហាជននិងអនុវត្តន៍ឆ្នាំ“ឃោសនាមហាជននៅអាជ្ញាធរមូលដ្ឋាន” ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយគណៈកម្មការឃោសនាមហាជនខេត្ត Thua Thien Hue ។
ប្រធានគណៈកម្មការឃោសនាមជ្ឈឹម លោកស្រី Truong Thi Mai (រូបថត៖ vov.vn) |
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកស្រី Truong Thi Mai បានវាយតំលៃថា៖
«ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគម្រោងបន្លាស់ទីលំនៅប្រជាជនចេញពីតំបន់ទីប្រជុំជនក្នុងរយៈពេលដ៏ខ្លី ដោយបន្លាស់ជាង ៤០០០ គ្រួសារចេញពីតំបន់នេះ ព្រមទាំងត្រូវរៀបចំការអនុវត្តគោលនយោបាយឃោសនាដើម្បីប្រជាជនមានអារម្មណ៍នឹងនរចិត្ត និងស្រុះចិត្តគំនិតគ្នាផងដែរ។ ជាពិសេស ទីក្រុង Hue ក៏ផ្តោតការយកចិត្តទុកដល់ប្រជាជនក្រីក្រដែលគេចាកចេញពីទីនេះយ៉ាងដូចម្តេចផងដែរ។ ខ្ញុំសង្ឃឹមថាគម្រោងនេះនឹងក្លាយជាគំរូមួយសម្រាប់គណៈកម្មការឃោសនាមហាជនមជ្ឈិមសិក្សាស្រាវជ្រាវថែមទៀត ដើម្បីអនុវត្តន៍នៅទូទាំងប្រទេស»៕