ទីក្រុង Rio de Janeiro នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G២០ ឆ្នាំ ២០២៤
(VOVWORLD) - រដ្ឋបាលរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva កាលពីម្សិលមិញបានឲ្យដឹងថា ទីក្រុង Rio de Janeiro ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល នៃក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញ ជួរមុខនៅលើពិភពលោក (G២០) នៅខែវិច្ឆិកាឆ្នាំ២០២៤។
ទង់ជាតិនៃសេដ្ឋកិច្ចសមាជិកចូលរួមកិច្ចប្រជុំកំពូល G២០ (រូបថត៖ POS-KUPANG.COM/VNA) |
តាមការគ្រោងទុក កិច្ចប្រជុំប្រធានបទចំនួន ២០ សម្រាប់រដ្ឋមន្ត្រី G២០ នឹងប្រព្រឹត្តទៅនៅទីក្រុងប្រេស៊ីលនៅឆ្នាំក្រោយ។ ក្រៅពីសេដ្ឋកិច្ចធំជាងគេទាំង ២០ នៅលើភពផែនដី កិច្ចប្រជុំកំពូល G២០ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីល ក៏នឹងមានតំណាងប្រទេសនានា និងមេដឹកនាំមួយចំនួនធំមកពីអាមេរិកឡាទីនផងដែរ។
សម្រាប់រដ្ឋបាលរបស់ប្រធានាធិបតី Luiz Inácio Lula da Silva កិច្ចប្រជុំ កំពូល G២០ ត្រូវបានធ្វើឡើងនៅទីក្រុង Rio de Janeiro នឹងក្លាយជាឱកាសមួយដើម្បីលើកកម្ពស់ទេសចរណ៍របស់ទីក្រុង Rio de Janeiro និយាយដោយឡែកនិងប្រទេសប្រេស៊ីលនិយាយរួម។
នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ ប្រេស៊ីលនឹងកាន់តំណែងជាប្រធាន G២០ ជំនួសប្រទេសឥណ្ឌា ដែលបច្ចុប្បន្នជាប្រទេសកាន់តំណែងជាប្រធានប្តូរវែនរបស់ G២០៕