ទីក្រុងហូជីមិញគាំទ្រវិនិយោគិនបរទេសបោះទុនចូលក្នុងវិស័យមានតំលៃកំណើនខ្ពស់
|
ទីក្រុងហូជីមិញគាំទ្រវិនិយោគិនបរទេសបោះទុនចូលក្នុងវិស័យមានតំលៃកំណើនខ្ពស់ |
(VOV)_ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh
Phong បានអះអាងដូច្នេះ នៅក្នុងជំនួបសន្ទនាជាមួយលោក Mark Edward Tucker
ប្រធាន និងជាអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA នារសៀលថ្ងៃទី
២៤សីហា នៅទីក្រុងហូជីមិញ ។ លោក Nguyen Thanh Phong បានអោយដឹងថា៖ គោល
ដៅរបស់ទីក្រុងគឺខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះ មណ្ឌលនគរ Thu Thiem នឹងក្លាយ
ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុងជា
និច្ចកាលប្រមូលផ្តុំអភិវឌ្ឍន៍វិស័យមានតំលៃកំណើនខ្ពស់ ដូចជា៖សេវាកម្មហិរញ្ញវត្ថុ
ធនាការ ធានារ៉ាប់រង និងទេសចរណ៍។ ដូច្នេះ ថ្នាក់ដឹកនាំទីក្រុងហូជីមិញជានិច្ចកាល
ផ្ទៀងស្ដាប់ និងសន្យារួមដំណើរជាមួយសហគ្រាសបរទេស ដើម្បីដោះស្រាយការជំពាក់
ជំពិន ក្នុងពេលវិនិយោគនៅទីក្រុង៕