ទីក្រុងហូជីមិញនិងខេត្ត Aomori (ជប៉ុន) បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់
(VOVWORLD) -នារសៀលថ្ងៃទី១២មករា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូ ជីមិញ លោក Nguyen Thanh Phong បានអញ្ជើញទទួលជួបជាមួយអភិបាលទីក្រុងចំនួន៣នៃ ខេត្ត Aomori របស់ជប៉ុនដែលកំពុងចូលរួមក្នុងព្រឹត្តិការ “ផ្សារណាត់ម្ហូបអាហារ Aomori ជប៉ុនឆ្នាំ២០១៨”នៅទីក្រុងហូជីមិញ។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ hcmcpv.org.vn) |
នៅក្នុងជំនួបនេះ លោក Nguyen Thanh Phong បានចាត់ទុកថា ដំណើរ ទស្សនកិច្ចនៅទីក្រុងហូជីមិញលើកនេះ របស់ក្រុមការងារខេត្ត Aomori នឹងរួម ចំណែកបង្កើនថែមទៀត សកម្មភាពពាណិជ្ជកម្ម ផ្លាស់ប្តូរកសិផលនិងកិច្ចសហ ប្រតិបត្តិការរវាងសហគ្រាសនៃតំបន់ទាំងពីរ។
តាងនាមក្រុមការងារខេត្ត Aomori លោក Kobayashi Makota អភិបាលក្រុង Hachinohe មានបំណងថា នាពេលខាងមុខ ទីក្រុងហូជីមិញនិងខេត្ត Aomori នឹង ជម្រុញរាល់កម្មវិធីសហប្រតិបត្តិការជាក់ស្តែងលើវិស័យដែលភាគីទាំងពីរមាន សក្កានុភាព ដូចជា កសិផល ជលផលមានគុណភាពខ្ពស់ជាដើម៕