ទីក្រុងហូជីមិញនឹងជាចំណុចស្នូលវិនិយោគរបស់អង្គភាពអាជីវកម្មជប៉ុន
(VOV)_ ទីក្រុងហូជីមិញនឹងជាចំណុចស្នូលវិនិយោគរបស់អង្គភាពអាជីវ
កម្មជប៉ុន។ នេះគឺជាការអះអាងរបស់លោក Kohei Watanabe ប្រធានគណះ កម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចមេគង្គ-ជប៉ុន នៅក្នុងជំនួបធ្វើ់ការជាមួយ ប្រធានគណះកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Hoang Quan និង ដំណាងរបស់ស្ថាប័ន អង្គការនានានៅក្នុងទីក្រុង នារសៀលថ្ងៃទី ៣១តុលា។
|
ទីក្រុងហូជីមិញ(internet) |
ដឹកនាំគណះប្រតិភូអង្គភាពអាជីវកម្មជប៉ុន មកបំពេញទស្សនកិច្ច
នៅទីក្រុងហូជីមិញ លោក Kohei Watanabe បានអោយដឹង ថា៖ក្នុងអនាគរ ទី
ក្រុងហូជីមិញនឹងជាចំណុចស្នូលទាក់ទាញការវិនិយោគរបស់បណ្ដាអង្គភាព
អាជីវកម្មជប៉ុន។ គណះប្រតិភូអង្គភាពអាជីវកម្មជប៉ុន ពេលត្រឡប់មកប្រទេស
សវិញ នឹងអំពាវនាវអង្គភាពអាជីវកម្មផ្សេងៗទៀត វិនិយោគចូលមកមណ្ឌលឧស្សាហកម្មវៀតណាម-ជប៉ុន។ ប៉ុន្តែ ដើម្បីបំពេញបានតម្រូវការអំពីវិនិយោគ
ពីជប៉ុន លោក Kohei Watanabe បានចាត់ទុកថា៖ទីក្រុងហូជីមិញត្រូវកសាងបានផែនការមេ ដែលក្នុងនោះអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ប្រកប
ដោយល្អប្រសើ។
នារសៀលថ្ងៃនេះដែរ បានប្រព្រឹត្តទៅជំនួបពិភាក្សាស្ដីពី៖ការទាក់ទាញវិនិយោគពីជប៉ុន ផងដែរ៕