ទីក្រុងហូជីមិញនាំមុខក្នុងការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។

ទីក្រុងហូជីមិញនាំមុខក្នុងការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Nguyen Cam Tu (VOV)

        Vovworld-ទីក្រុងហូជីមិញនាំមុខក្នុងការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ ព័ត៌មាននេះត្រូវបាននាំចេញនៅសិក្ខាសាលា “រាយការណ៍សម័ត្ថភាព​សមាហរណ​
កម្ម​សេដ្ឋកិច្ចអន្តរជាតិថ្នាក់ដំបន់”ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៧វិច្ឆិកា​ នៅទីក្រុង​
ហាណូយ។​ តាមរបាយការណ៍ថា ក្រុមដំបន់ចំនួន១០នាំមុខអំពីសន្ទស្សន៍​សម័ត្ថ
ភាព​សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិថ្នាក់ដំបន់គឺ ទីក្រុងហូជីមិញ ហាណូយ Binh
Duong, Ba Ria-Vung Tau, Da Nang, Thanh Hoa, Bac Ninh, Nghe An, Hung Yen និង
Thua Thien Hue។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Nguyen
Cam Tu បានចាត់ទុកថា៖

        “លទ្ធផលនៃរបាយការណ៍អាចជាប្រភពស្រាវជ្រាវល្អសំរាប់បណ្ដាដំបន់ក្នុងការ
ដាក់ចេញជំរើសសំខាន់អំពីគោលនយោបាយសមាហរណកម្មនិងការ​អភិវឌ្ឍន៍សំរាប់​
ខ្លួន។ បន្ទាប់នោះ លទ្ធផលស្រាវជ្រាវនេះបានជួយឲ្យស្ថាប័ន​គ្រប់​គ្រងរដ្ឋក៏ដូចជាគណៈ​កម្មាធិការជាតិមានការវាយតំលៃបរានុម័តដើម្បីពិគ្រោះជា​មួយរដ្ឋាភិបាលផ្សព្វផ្សាយ​គោលនយោបាយសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ​និងជាមូលដ្ឋានដើម្បីជួយឧបត្ថម្ភ​
ដំបន់​នានាអនុវត្តការងារសមាហរណកម្មក្នុងរយៈពេលខាងមុខ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ