ទីក្រុងហូជីមិញយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិប្តតិការជាមួយតំបន់នានារបស់កម្ពុជា

(VOVWORLD) - ទីក្រុងហូជីមិញរក្សា និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីនាំទំនាក់ទំនងជាមួយតំបន់នានារបស់កម្ពុជា ក្នុងនោះមានរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកពូនជ្រុំ និងពង្រីកទំនាក់ទំនងទ្វេភាគីវៀតណាម - កម្ពុជា។
ទីក្រុងហូជីមិញយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិប្តតិការជាមួយតំបន់នានារបស់កម្ពុជា - ảnh 1លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទៅចូលរួមអបអរសាទរស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុង (រូបថត៖ VNA)

នាថ្ងៃទី ៨ វិច្ឆិកា លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទៅចូលរួមអបអរសាទរស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុង ក្នុងឱកាសខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣)។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Vo Van Hoan បានសង្កត់ធ្ងន់ថា៖ ទីក្រុងហូជីមិញរក្សា និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីនាំទំនាក់ទំនងជាមួយតំបន់នានារបស់កម្ពុជា ក្នុងនោះមានរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកពូនជ្រុំ និងពង្រីកទំនាក់ទំនងទ្វេភាគីវៀតណាម - កម្ពុជា។  ទីក្រុងហូជីមិញប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់កម្ពុជា និងជំរុញគម្រោងសហប្រតិបត្តិការជាក់ស្ដែង។

ជាការឆ្លើយតប លោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហូជីមិញបានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយតំបន់នានានៅភាគខាងត្បូង ជាពិសេសគឺទីក្រុងហូជីមិញ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ