ទីក្រុងហូជីមិញរៀបចំជំនួបប្រាស្រ័យសមាជិកសមាជិកាសភាគ្រប់ជំនាន់

ទីក្រុងហូជីមិញរៀបចំជំនួបប្រាស្រ័យសមាជិកសមាជិកាសភាគ្រប់ជំនាន់ - ảnh 1
ទីក្រុងហូជីមិញរៀបចំជំនួបប្រាស្រ័យសមាជិកសមាជិកាសភាគ្រប់ជំនាន់

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នសទិវាបោះឆ្នោត​សកល
លើកដំបូង (ថ្ងៃទី៦ មករាឆ្នាំ ១៩៤៦-ថ្ងៃទី៦មករាឆ្នាំ ២០១៦) នាព្រឹកថ្ងៃ​ទី៤​ មករា ទីក្រុងហូជីមិញ បានរៀបចំជំនួបប្រាស្រ័យបណ្ដាជំនាន់សមាជិក ​សមាជិកាសភាវៀតណាម។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅសមិទ្ធិផលរួមរបស់រដ្ឋសភាវៀតណាម 
មានការរួមវិភាគទានជាច្រើនរបស់សមាជិក សមា​ជិកាសភាទីក្រុងហូជីមិញ។ 
លោក Nguyen Tan Lap សមាជិកសភា ​នីតិកាលទី៦ បានអោយដឹងថា៖

          “ ខ្ញុំចាប់អារម្មណ៍ជាច្រើនណាស់។ សប្បាយរីករាយ ពីព្រោះឃើញ​ថា៖
ក្រោយរយៈពេល៤០ឆ្នាំ ប្រទេសវៀតណាមមានការផ្លាស់ប្តូរថ្មីជាច្រើន ។ ខ្ញុំនៅ
ចង់ចាំថា នាឆ្នាំ ១៩៧៦ ប្រទេសជាតិនៅជួបការលំបាក ក្រីក្រណាស់។ នា​បច្ចុប្បន្ន 
ប្រទេសបានមានការរីកចំរើនយ៉ាងខ្លាំង។ ខ្ញុំជឿជាក់ថា៖ ប្រទេសកាន់តែ​អភិវឌ្ឍន៍
ពីមួយថ្ងៃទៅមួយថ្ងៃ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ