ទីក្រុងហូជីមិញរៀបចំពិធីជួបមុខអាណិកជនវៀតណាមត្រឡប់មកស្រុកកំណើតទទួលបុណ្យតេត

          (VOV)_នាយប់ថ្ងៃទី៧ កុម្ភះ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សារប្រជា​ជន 
គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមទីក្រុង
ហូជីមិញ បានរៀបចំពិធីជួបមុខ អំណរនិទាឃរដូវ ស្វាគមន៍​ប្រជាជនវៀតណាម
នៅឯបរទេសដែលត្រឡប់មកស្រុកកំណើតទទួលបុណ្យតេតប្រពៃណី។ អញ្ជើញ
ចូលរួមពិធីនេះមានលោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ
សួងការបរទេសវៀតណាម លោក Le Thanh Hai សមាជិកការិយាល័យនយោបាយ 
និងជាលេខាគណៈកម្មាធិ​ការ​បក្សទីក្រុងហូជីមិញ រួមជាមួយអាណិកជនវៀតណាម
រាប់រយនាក់ទៀតផង។ លោក Tran Ly Nam ជនវៀតណាមមួយនាក់នៅអាល្លឺម៉ង់ 
​បានអោយដឹងថា៖

          “ បរិយាកាសកក់ក្តៅណាស់ដោយសារ​ជនវៀតណាមនៅឯបរទេសចូលរួម
យ៉ាងច្រើន​។ ពីបរទេសត្រឡប់មកស្រុកកំណើតវិញ ខ្ញុំបានឃើញនូវការអភិវឌ្ឍន៍
របស់ទីក្រុងហូជីមិញនិយាយដោយឡែក ហើយ​ប្រទេសជាតិនិយាយរួមកាន់តែ
ស្អាតពី១ថ្ងៃទៅ១ថ្ងៃ។”

ទីក្រុងហូជីមិញរៀបចំពិធីជួបមុខអាណិកជនវៀតណាមត្រឡប់មកស្រុកកំណើតទទួលបុណ្យតេត - ảnh 1
ទីក្រុងហូជីមិញរៀបចំពិធីជួបមុខអាណិកជនវៀតណាមត្រឡប់មកស្រុកកំណើតទទួលបុណ្យតេត

          ថ្លែងមតិនៅទីនេះ លោក Le Hoang Quan សមាជិកមជ្ឈឹម​បក្ស ​លេខារង គណៈ
កម្មាធិការបក្សទីក្រុង និងជាប្រធានគណៈកម្មាធិការប្រជា​ជនទីក្រុងហូជីមិញ បាន
រំលឹកឡើងវិញនូវស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមរបស់ទីក្រុងក្នុងឆ្នាំកន្លងទៅ។ 
ទោះបីជានៅមានការលំបាកជាច្រើនក្តី ប៉ុន្តែទីក្រុងហូជីមិញនៅ​សម្រេច និងអនុវត្ត
ហួសគោលដៅអំពីសេដ្ឋកិច្ច​សង្គមសំខាន់ៗដែរ។

          ក្នុងឱកាសនេះដែរ សមូ​ហភាពចំនួន២និង បុគ្គល២នាក់​ទទួល​បាន​លិខិត
លើកសរសើរពី​រដ្ឋាភិបាល។ សមូ​ហភាពចំនួន១២ និងបុគ្គលចំនួន​២៤ ​ត្រូវបានរដ្ឋ
មន្ត្រីក្រសួងការបរទេសប្រគល់លិខិតលើកសរសើរដោយ​សារមានស្នាដៃខ្ពស់ ក្នុង
ការងងារអភិវឌ្ឍន៍សហគមន៍ជនវៀតណាមនៅឯបរទេស និងផ្សព្វផ្សាយវប្បធម៌
វៀតណាម រៀបចំបណ្ដាសកម្មភាបឆ្ពោះទៅស្រុកកំណើតដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ