ទីក្រុងហាណូយ (វៀតណាម) និងខេត្ត Gyeonggi (កូរ៉េខាងត្បូង) បង្កើនកិច្ចសហប្រតិបត្តិការ
|
ទីក្រុងហាណូយ (វៀតណាម) និងខេត្ត Gyeonggi (កូរ៉េខាងត្បូង) បង្កើនកិច្ចសហប្រតិបត្តិការ (VNA) |
(VOVworld) - នាថ្ងៃទី ២២ កុម្ភៈ ក្នុងជំនួបធ្វើការជាមួយក្រុមប្រឹក្សាប្រជាជន
ទីក្រុងហាណូយ (វៀតណាម) គណៈប្រតិភូក្រុមប្រឹក្សាខេត្ត Gyeonggi (កូរ៉េខាង
ត្បូង) បានសម្តែងទស្សនៈត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍និងជួយ
ឧបត្ថម្ភទីក្រុងហាណូយក្នុងការរៀបចំឡើងវិញនិងកែលំអនគរ។ រីឯខ្លួនវិញ
មជ្ឈដ្ឋានថ្នាក់ដឹកនាំទីក្រុងហាណូយបានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៧ នេះ ទីក្រុង
ហាណូយមានកម្មវិធីអភិវឌ្ឍន៍ចំនួន ៨ ក្នុងនោះ មានកម្មវិធីចំនួន ២ ស្តីពីការ
អភិវឌ្ឍន៍កសិកម្មនិងជនបទ។ ទីក្រុងហាណូយមានគោលបំណងផ្លាស់ប្តូរបទពិ
សោធន៍លើវិស័យកសិកម្មពីខេត្ត Gyeonggi ដើម្បីអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យា
ខ្ពស់។ តំណាងក្រុមប្រឹក្សាខេត្ត Gyeonggi (កូរ៉េខាងត្បូង) ក៏បានសម្តែងបំណង
ថា៖ បណ្ដាខ័ណ្ឌស្រុកនៅទីក្រុងហាណូយនឹងចង់សម្ព័ន្ធមេត្រីភាពជាមួយខ័ណ្ឌ
និងទីក្រុងរបស់ខេត្តដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបច្ចេក
វិទ្យាខ្ពស់ឲ្យ បានខ្លាំងក្លាថែមទៀត៕