ទីក្រុងហាណូយជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការជាមួយសហគ្រាសអ៊ីតាលី

(VOVWORLD) - អាជ្ញាធរទីក្រុងហាណូយ ជានិច្ចកាលយកប្រជាជននិង សហគ្រាសធ្វើជាមជ្ឈមណ្ឌល ហើយចាត់ទុកភាពជោគជ័យនៃសហគ្រាសគឺជា ភាពជោគជ័យនៃទីក្រុងដែរ
ទីក្រុងហាណូយជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការជាមួយសហគ្រាសអ៊ីតាលី - ảnh 1 ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយលោក Nguyen Duc Chung ថ្លែងនៅពិធីនេះ 

  នាយប់ថ្ងៃទី៦ ខែមិថុនា ក្នុងឱកាសអបអរសាទរ “កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពី ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-អ៊ីតាលី” លើកទី៣ ទើបនឹងបានប្រព្រឹត្តទៅប្រកប ដោយជោគជ័យនៅទីក្រុងហាណូយនោះ ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយលោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា កិច្ចសន្ទនានេះ បានរួមចំណែកតភ្ជាប់កិច្ចសហប្រតិបតិ្តការរវាងដៃគូនានារបស់អាស៊ាននិង អ៊ីតាលី។  ជាពិសេស អាជ្ញាធរទីក្រុងហាណូយ ជានិច្ចកាលយកប្រជាជននិង សហគ្រាសធ្វើជាមជ្ឈមណ្ឌល ហើយចាត់ទុកភាពជោគជ័យនៃសហគ្រាសគឺជា ភាពជោគជ័យនៃទីក្រុងដែរ។ ដោយហេតុនេះ ទីក្រុងហាណូយជានិច្ចកាល ស្វាគមន៍និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់បណ្ដាដៃគូ សហគ្រាស អ៊ីតាលី និងអាស៊ាន មកស្វែងយល់អំពីឱកាសសហប្រតិបតិ្តការវិនិយោគនិង អភិវឌ្ឍប្រកបដោយចីរភាពនៅទីក្រុងហាណូយ។

        ជាការឆ្លើយតប អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី ប្រធានសមាគមន៍អ៊ីតាលី-វៀត ណាមលោក Enrico Letta បានអះអាងថា កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីទំនាក់ទំនង សេដ្ឋកិច្ចអាស៊ាន-អ៊ីតាលី លើកទី៣នៅទីក្រុងហាណូយសម្រេចបាននូវលទ្ធផល ដូចការទន្ទឹងរង់ចាំ។ លោកជឿជាក់ថា ការគាំទ្ររបស់ថ្នាក់ដឹកនាំទីក្រុងហាណូយ នឹងពង្រឹងជំនឿជាក់ចំពោះវិនិយោគិនអ៊ីតាលីនិយាយដោយឡែកនិងវិនិយោគិនបរទេសនិយាយរួមដើម្បីមកដល់ទីក្រុងហាណូយនាអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ