ទីក្រុងហាណូយបូកសរុប​រយៈ​ពេល​ ៣០ ឆ្នាំនៃចលនាប្រឡង​ប្រណាំង​ “មនុស្សល្អ និងអំពើល្អ” និងពិធី​​ប្រគល់​កិត្តិនាម​ជាពលរដ្ឋឆ្នើម​នៃរដ្ឋ​ធានី

(VOVWORLD) - រំលឹកខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា ១៩៥៤ - ១០ តុលា ២០២២) នាព្រឹកថ្ងៃទី ១០ ខែតុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទបូកសរុបរយៈពេល ៣០ ឆ្នាំនៃចលនាប្រលងប្រណាំង “មនុស្សល្អ អំពើល្អ” (១៩៩២-២០២២) លើកតម្កើង ពលរដ្ឋឆ្នើមនៃរដ្ឋធានីក្នុងឆ្នាំ ២០២២។
ទីក្រុងហាណូយបូកសរុប​រយៈ​ពេល​ ៣០ ឆ្នាំនៃចលនាប្រឡង​ប្រណាំង​ “មនុស្សល្អ និងអំពើល្អ” និងពិធី​​ប្រគល់​កិត្តិនាម​ជាពលរដ្ឋឆ្នើម​នៃរដ្ឋ​ធានី - ảnh 1ពិធីប្រគល់កិត្តិនាមជាពលរដ្ឋឆ្នើម នៃរាជធានីឆ្នាំ ២០២២។ រូបថត៖ hanoimoi.com.vn
 
បុគ្គលចំនួន ៧៤៧ នាក់ បានទទួលកិត្តិនាម “មនុស្សល្អ អំពើល្អ” និងបុគ្គលឆ្នើមចំនួន ១០ នាក់ ទទួលបានកិត្តិនាមជា “ពលរដ្ឋឆ្នើមនៃរដ្ឋធានី” ក្នុងឆ្នាំ ២០២២ ដែលជាគំរូឆ្នើមក្នុងការបំពេញភារកិច្ចតាមមូលដ្ឋាន និងអង្គភាព ជាគំរូមនុស្សល្អ អំពើល្អ រួមចំណែកអនុវត្តការងារនយោបាយរបស់រាជធានី។

ដោយមានកិត្តិយសក្លាយជាពលរដ្ឋឆ្នើមទាំង ១០ របស់រាជធានីក្នុងឆ្នាំ ២០២២ លោកស្រី Bui Thi An ប្រធានសមាគមបញ្ញវន្តនារីទីក្រុងហាណូយបានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា យើងនៅតែមានសុខភាពល្អ បងប្អូនយើងដែលជាអ្នកវិទ្យាសាស្ត្រ បញ្ញវន្ត សូម្បីតែអ្នកកាន់តំណែង ក៏ដូចជាអ្នកចូលនិវត្តន៍ក៏ចង់រួមចំណែកដែរ។ ត្រូវមានការងារជាក់លាក់ និងរកឃើញពីតម្រូវការរបស់ប្រជាពលរដ្ឋនៅរាជធានី។ យើងនឹងរួបរួមគ្នា ធ្វើអ្វីគ្រប់យ៉ាងដែលទីក្រុងហាណូយត្រូវការ”។

ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានបើកដំណើរការ ចលនាប្រឡងប្រណាំង “មនុស្សល្អ អំពើល្អ” ឆ្នាំ២០២៣ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ