ទីក្រុងហាណូយស្ថិតក្នុងចំណោមគោលដៅគួរឲ្យទាក់ទាញបំផុតនៅអាស៊ី

(VOVWORLD) - គេហទំព័រ Reader’s Digest (អាមេរិក) ទើបបានវាយតម្លៃថា ទីក្រុងហាណូយនិងទីក្រុងហូជីមិញ ជាគោលដៅគួរឲ្យទាក់ទាញបំផុតនៅអាស៊ី។ យោងតាមការវាយតម្លៃរបស់ Reader’s Digest  ទីក្រុងហាណូយគឺជាគោលដៅទេសច រណ៍ដ៏ទាក់ទាញបំផុតមួយនៅក្នុងប្រទេសវៀតណាម។

ទីក្រុងនេះ មានវិហារនិងវត្តអារាមបុរាណជាច្រើន រួមទាំងមានផ្សារដែលមានសភាពអ៊ូអរទៀតផង។ ភ្ញៀវទេសចរអាចដើរកម្សាន្តដើម្បីស្វែងយល់ពីទីក្រុងបុរាណ ទស្សនាមណ្ឌលអក្សរសាស្ត្រ Van Mieu-Quoc Tu Giam, ពន្ធនាគារ Hoa Lo ឬគយគន់បឹងខាងលិចជាដើម។

ក្នុងពេលជាមួយគ្នានោះ ទីក្រុងហូជីមិញមានភាពល្បីឈ្មោះ មានរមណីដ្ឋានទាក់ទាញទេសចរណ៍ដូចជា វិហារ Notre Dame; អាគារប្រៃសណីយ៍របស់ទីក្រុងដែលមានតាំងពីសតវត្សទី ១៩, ផ្សារ Ben Thanh, វត្ត Giac Lam, វិមានឯករាជ្យ និងសារមន្ទីរសំណល់សង្រ្គាម។ ជាងនេះទៅទៀត ភ្ញៀវទេសចរអាចទៅទស្សនាចំការផ្លែឈើ ដោយមានផ្លែឈើគ្រប់ប្រភេទ វាលស្រែនិងតំបន់ដីសណ្ដទន្លេមេគង្គ។

ស្ថិតក្នុងចំណោមទីក្រុងទាំង ១២ ក្នុងតំបន់អាស៊ីដែលទាក់ទាញបំផុតនៅលើពិភពលោកដោយ Reader’s Digest ជ្រើសរើសនៅមាន៖ ទីក្រុងតូក្យូ (ជប៉ុន); ទីក្រុងបាងកក (ថៃ); ទីក្រុងប៉េកាំង (ចិន); ទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី); ទីក្រុងក្យូតូ ( ជប៉ុន); ទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង); ទីក្រុងម៉ាកាវ (ចិន) ហុងកុង (ចិន) និងស្រីលង្កា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ