ទទួលជំនួយមនុស្សធម៌និងការឧបត្ថម្ភសម្រាប់ស្តារឡើងវិញពីសហភាពអឺរ៉ុប
(VOVWORLD) - នាថ្ងៃទី ២២ ខែតុលា មជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបានរៀបចំពិធីចុះហត្ថលេខានិងទទួលជំនួយមនុស្សធម៌និងការឧបត្ថម្ភសម្រាប់ស្តារឡើងវិញយ៉ាងឆាប់រហ័សពីសហភាពអឺរ៉ុបនិងប្រទេសជាសមាជិក តាមរយៈសេចក្តីអំពាវនាវរបស់សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ ដើម្បីជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងយ៉ាហ្គីនិងចំហាយឥទ្ធិពលក្រោយព្រុះទីហ្វុង។
សមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ បានចេញសេចក្តីអំពាវនាវជាបន្ទាន់ ដើម្បីប្រមូលថវិកាចំនួន ៤ លាន CHF (Swiss Francs) ដើម្បីជួយគាំទ្រដល់ជនរងគ្រោះចំនួន ១៣០.០០០ នាក់នៅក្នុងខេត្តចំនួន ៧ នៅតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាម។ មកទល់ពេលនេះ សេចក្តីអំពាវនាបានទទួលប្រាក់ជាង២លាន CHF; រួមទាំងការឧបត្ថម្ភពីសហភាពអឺរ៉ុប រដ្ឋាភិបាលអេស្ប៉ាញ រដ្ឋាភិបាលហូឡង់ រដ្ឋាភិបាលលុចសំបួ...។
ផ្ទះសម្បេងជាច្រើនត្រូវទឹកជន់លិចនៅស្រុក Ba Be ខេត្ត Bac Kan ។ រូបថត៖ Vu Hoang Giang/TTXVN |
ព្យុះទីហ្វុងយ៉ាហ្គី បានបោកបក់ចូលប្រទេសវៀតណាមនៅថ្ងៃត្រង់ ថ្ងៃទី ៧ ខែកញ្ញា ដោយបានបោកបក់ចូលខេត្ត Quang Ninh និងទីក្រុង Hai Phong កម្រិត ១៤ ជាមួយនឹងកម្រិតឆក់ ១៧; ព្យុះនេះ បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុក នៅតាមបណ្តាខេត្តនៅតំបន់ព្រៃភ្នំភាគខាងជើង បង្កឲ្យមានទឹកជំនន់ធំៗ ការរអិលបាក់ដី និងការលិចទឹកជាច្រើនកន្លែង បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិក្នុងខេត្ត-ក្រុងទាំង២៤ ទូទាំងប្រទេស៕