ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-EUមាន សក្តានុភាពធំធេង

ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-EUមាន សក្តានុភាពធំធេង - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ Internet)

(VOV)-នាថ្ងៃទី២៩វិច្ឆិកា ថ្លែងមតិក្នុងសន្និសីទ “ការសាកល្បងក្នុងឆ្នាំ២០១៣ឆ្ពោះ
ទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហព័ន្ធអឺរ៉ុប(EU)-វៀតណាម” លោក​ Jean
Jacques Bouflet អគ្គទីប្រឹក្សា ទទួលបន្ទុកពាណិជ្ជកម្មនិងសេដ្ឋកិច្ច EU ឲ្យដឹងថា៖
ទីផ្សារ EU ដោយមានអ្នកប្រើប្រាស់ជាង៥០០លាននាក់ បានបើកចេញឱកាសជា
ច្រើនសម្រាប់ផលិតផល ទំនិញពីវៀតណាម។ សព្វថ្ងៃ EU ជា ប្រភពទុនសំខាន់
នៃការវិនិយោគបរទេសចូលមកវៀតណាម នឹងក៏ជាអ្នកផ្គត់ផ្គង់ប្រភពទុនODAដ៏
សំខាន់ ឲ្យវៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។ លោក Jean Jacques
Bouflet​ជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាង វៀតណាមជាមួយ
EU និងជួយវៀតណាមក្នុងការកែលំអខឿនសេដ្ឋកិច្ចក្នុងខ្សែសង្វាក់ ផលិតផល
សកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ