ទំនាក់ទំនងមិត្តភាពជាភាតរៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមកាន់តែអភិវឌ្ឍន៍ល្អប្រសើរចីរភាពពី
|
ព្រះមហាក្សត្រនរោត្តមសីហមុនី (vietnamplus.vn) |
Vovworld-នាថ្ងៃទី២១សីហានៅបរមរាជវាំងនៅរាជធានីភ្នំពេញ ព្រះមហាក្សត្រ
កម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបានទទួលជួប
ឯកអគ្គរដ្ឋទូតវៀតណាមលោក Thach Du មកជូនសារតាំង។ ព្រះមហាក្សត្រនរោត្តម
សីហមុនីបានជឿជាក់ថា ឯកអគ្គរដ្ឋទូតនឹងពង្រីកតួនាទីជាស្ពានសំខាន់រួមចំណេក
ជាក់ស្ដែងសំរាប់ទំនាក់ទំនងមិត្តភាពជាភាតរៈកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ
ពីមួយថ្ងៃទៅមួយថ្ងៃរវាងព្រះរាជានាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយម
វៀតណាម។ ឯកអគ្គរដ្ឋទូត Thach Du សង្ឃឹមថា ក្នុងរយៈពេលបំពេញបេសកម្ម
នៅព្រះរាជាណាចក្រកម្ពុជានឹងទទួលបានការយកចិត្តទុកដាក់បង្កលក្ខណៈ
ងាយស្រួលរបស់ព្រះមហាក្សត្រក៏ដូចជាថ្នាក់ដឹកនាំកម្ពុជា។ ឯកអគ្គរដ្ឋទូតបាន
អះអាងថា នឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីជំរុញទំនាក់ទំនងសាមគ្គីភាពមិត្តភាពជា
ប្រពៃណីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕