ទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ុយក្រែនបន្តតានតឹងឡើងៗ
|
ទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ុយក្រែនបន្តតានតឹងឡើងៗ (Image: VNA) |
(VOVworld) – បន្ទាប់ពីរឿងហេតុ ស្ថានទូតរុស្ស៊ីប្រចាំនៅ Kiev អ៊ុយក្រែន
ត្រូវបានវាយប្រហារដោយពួកជ្រុលនិយមរមួយចំនួន នាថ្ងៃទី ៦ មិនា រុស្ស៊ី
បានផ្ញើរសារលិខិតប្រឆាំងជំទាស់ដល់ក្រសួងការបរទេសអ៊ុយក្រែនហើយ
រិះគន់យ៉ាងខ្លាំងក្លាភាពអវិជ្ជមានរបស់រដ្ឋអំណាចអ៊ុយក្រែនចំពេះបញ្ហានេះ
។ តាមលេខាធិ ការសារព័ត៌មានស្ថានទូតរុស្ស៊ី លោក Oleg Grishin បានឲ្យ
ដឹងថា៖ បាតុករទាំង នេះមានប្រដាប់អាវុធនិងបានរៀបចំល្អសំរាប់ការវាយ
ប្រហារនេះ។ ក្នុងពេល នោះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseniy
Yatsenyuk និងរដ្ឋមន្ត្រីការបរ ទេសនៃប្រទេសនេះ លោក Pavel Klimkin
បានប្រកាសថា៖ ប្រទេសនេះគ្រាន់ តែគាំទ្រការធ្វើបាតុកម្មសន្តិភាពប៉ុណ្ណោះ៕