ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកក្រោយ២០ឆ្នាំលុបចោលការហ៊ុំព័ទ្ធពាណិជ្ជកម្ម
(VOVWORLD) /  
|
ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកក្រោយ២០ឆ្នាំលុបចោលការហ៊ុំព័ទ្ធពាណិជ្ជកម្ម (VOV) |
Vovworld-នាថ្ងៃទី៣កុម្ភៈ គំរូប២០ឆ្នាំនៃទិវាអាមេរិកលុបចោលបទហ៊ុំព័ទ្ធពាណិជ្ជកម្មប្រឆាំងវៀតណាម។ នេះជារបត់សំខាន់និងជាបុព្វបទឈានទៅការដែលប្រធានាធិបតីអាមរិកលោក Barack Obama និងប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang ប្រកាសបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យនាខែកក្កដាឆ្នាំ
២០១៣។
ក្រឡែកមើលរយៈពេល២០ឆ្នាំកន្លងមក តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីពីកំរិត២រយលានដុល្លារអាមេរិកនាឆ្នាំ១៩៩៤បានកើនឡើងកំរិត៣ម៉ឺនលានដុល្លារអាមេរិក
នាឆ្នាំ២០១៣។ ចំនួនទុនវិនិយោគផ្ទាល់សរុបរបស់អាមេរិក (FDI) ចូលមកវៀតណាម
ទទួលបានជិត១១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ឈរលំដាប់ថ្នាក់ទី៧ក្នុង
ចំណោមវិនិយោគិនធំបំផុតចូលមកវៀតណាម។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃ
វិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក អំពីយថាទស្សន៍ទំនាក់ទំនងសហប្រតិបត្តិ
ការរវាងវៀតណាមនិងអាមេរិកក្នុងឆ្នាំ២០១៤ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
អាមេរិកលោក Nguyen Quoc Cuong បានចាត់ទុកថា៖
“ខ្ញុំគិតថា ក្នុងឆ្នាំ២០១៤ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកមានឱកាស
អភិវឌ្ឍន៍ដ៏ធំធេង។ ប្រការសំខាន់គឺភាគីទាំងពីរសុទ្ធតែមានទស្សនៈវិស័យយុទ្ធសាស្ត្រដើម្បីនៃទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិក
ឆ្ពោះទៅអនាគត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅដំបន់និងលើពិភពលោក៕”
-VOVWORLD