ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីស្រាអែលបង្កើនភាពតានតឹង

ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីស្រាអែលបង្កើនភាពតានតឹង  - ảnh 1
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (Image: Vietnam+)

(VOVworld) – ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីស្រាអែលបង្កើនភាពតានតឹង បន្ទាប់ពី រដ្ឋមន្ត្រីគ្រប់រូបនៃរដ្ឋាភិបាលអ៊ីស្រាអែលរិះគន់យ៉ាងខ្លាំងក្លាចំពោះការព្រមមានរបស់
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry​ អំពីការចរចារ សន្តិភាពជាមួយ
ប៉ាឡេស្ទីន។ នៅសន្និសីទសន្តិសុខទីក្រុង​ Munich របស់​អាល្លឺម៉ង់ នាថ្ងៃទី ១ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kerry បានព្រមាន ថា៖ អ៊ីស្រាអែលអាចប្រឈម
មុខនឹងការជះឥទ្ធិពលខាងសេដ្ឋកិច្ច ក៏ដូចជា ការ គំរាមកំហែងត្រូវបានពហិការក្នុង
ករណីដែល ការចរចារជាមួយប៉ាឡេស្ទីនទទួល បរាច័យ។ថ្លែងមតិជាមួយគណៈរដ្ឋមន្ត្រី
អ៊ីស្រាអែលនាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Benjamin Netanyahu ក៏បានចាត់ទុកថ៖ រាល់ឧបាយកលអនុវត្តពហិការចំពោះអ៊ីស្រាអែលគឺផ្ទុយនឹងសិលធម៌និងអសមភាព។
ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចអ៊ីស្រាអែល លោក Naftali Bennet បានរិះគន់
លោក Kerry កំពុងគាំទ្រ ការប្រឆាំងអ៊ីស្រាអែល ហើយអះអាងថា៖ ប្រទេសនេះមិនចោល
ពាក់កណ្ដាលទី ដោយការគំរាមកំហែងខាងសេដ្ឋកិច្ចទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ