ទំនាក់ទំនងវៀតណាមនិងកម្ពុជាបន្តបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ
|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh (TTXVN) |
(VOV)_នាថ្ងៃទី១១ កញ្ញា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងកិច្ច
សហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកហោណាំហុង បានជួបសន្ទនាជាមួយអនុ
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh ដែលកំពុងបំពេញទស្សន
កិច្ចនៅកម្ពុជា។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរវិធានការជាច្រើនដើម្បីជំរុញទំ នាក់ទំនងរវាងប្រទេសទាំងពីរ លើបណ្ដាវិស័យ៖ សេដ្ឋកិច្ច នយោបាយ ការទូត
និងវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីររូបនេះបានប្តេជ្ញាលើកកំពស់តំលៃប្រាក់ពាណិជ្ជ
កម្ម រវាងប្រទេសទាំងពីរឡើង៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៥ និងសន្យា ជំរុញសកម្មភាពខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន ដើម្បីកសាងខ្សែផ្លូវព្រំដែន១ប្រ
កបដោយសន្តិភាព មិត្តភាពនិងអភិវឌ្ឍន៍។ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ បរទេសកម្ពុជាហោណាំហុង បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗ ដែលកំពុងអភិវឌ្ឍន៍ដ៏
ល្អប្រសើរតាមស្មារតីរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាននាំចេញ៕