ទំនាក់ទំនងវៀតណាម-អាមេរិកបន្តអភិវឌ្ឍន៍ចីរភាពនិងជាក់ស្ដែង
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh |
(VOV)_ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh
ទើបនឹងមានជំនួបសំណេះសំណាលស្ដីអំពីទំនាក់ទំនងវៀតណាម-អាមេរិក នៅវិទ្យា
ស្ថានជាតិ ស្ដីអំពីការគ្រប់គ្រងរដ្ឋបាល សាធាំរណះអាមេរិក ដោយមានការចូលរួម
របស់សាស្ត្រាចារ្យ អ្នកជំនាញការជាច្រើន។ នៅទីនេះ ឯកអគ្គរដ្ឋទូត លោក Pham
Quang Vinhបានចែករំលែកថា៖ ក្រោយរយៈពេលជាង២០ឆ្នាំកន្លងទៅ ចាប់ពីពេល
បង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩៩៥មក ទំនាក់ទំនងវៀតណាមនិងអាមេរិក
មានជំហានអភិវឌ្ឍន៍ខ្លាំងក្លាជាច្រើន។ ប្រទេសទាំងពីរបានកសាងក្របខ័ណ្ឌទំនាក់
ទំនងដៃគូលើគ្រប់វិស័យ នាឆ្នាំ ២០១៣ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
វៀតណាមនិងអាមេរិកបានសហការជិតស្និទ្ធិនៅក្នុងវេទិកាអន្តរជាតិនិងតំបន់ រួម
គ្នាទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ និងធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវ
ត្ថិភាពនៅសមុទ្រខាងកើត។
ដោយគ្រឹះដ្ឋានេះ ឯកអគ្គរដ្ឋទូត លោក Pham Quang Vinhបានជឿជាក់ថា៖
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងរដ្ឋអំណាចថ្មីនៅ
អាមេរិក នឹងបន្តអភិវឌ្ឍន៍ខ្លាំងក្លា ចីរភាព និងជាក់ស្ដែង ដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការ
អភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ៕