ទំនាក់ទំនងសិង្ហបុរីនិងវៀតណាមមានការបោះជំហានសកម្មថ្មីជាច្រើន


ទំនាក់ទំនងសិង្ហបុរីនិងវៀតណាមមានការបោះជំហានសកម្មថ្មីជាច្រើន - ảnh 1
នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong និងនាយករដ្ឋមន្ត្រីវៀតណាម​ Nguyen Tan Dung (http://www.vietnamembassy-finland.org/)

           (VOV)_តាមសេចក្តិអញ្ជើញរបស់នាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
 Dung​នាយក​រដ្ឋមន្ត្រីសិង្ហបុរី លោកLee Hsien Loong បានមកបំពេញទស្សនកិច្ចនៅ
វៀតណាម។បន្តាប់ពិធីទទួលនារសៀលច្ងៃនេះដែរ​លោក Nguyen Tan Dung​និងសមភាគី
សិង្ហបុរី លោកLee Hsien Loong បានដំណើរការចារចារ។នៅឱកាសនេះថ្នាក់ដឹកនាំទាំង២
រូបបានឯកភាពចាត់ទុកថា៖ភាគីទាំង១ត្រូវរក្សាការផ្លាស់ប្តូរគណះប្រតិភូជាន់ខ្ពស់់។
ថ្នាក់ដឹកនាំទាំង២រូបបានឫកភាពថា៖នឹងបង្កើនកិច្សហប្រតិបត្តិការលើគ្រប់វិស័យ។លោក
Nguyen Tan Dung​អោយដឹងថា៖"  ខ្ញុំនិងលោកLee Hsien Loong បានសំរេចលើកកំពស់
ទំនាក់ទំនងរវាងប្រទេសទាំង២ឡើទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តវៀតណាមសិង្ហបុរី "

ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពបង្កើន
ការរួមផ្សុំនិងសហការជាមួយប្រទេសអាស៊ាននានាដើម្បីជំរុញខ្លាំអការកសាងសហគមន៍
អាស៊ាន នាឆ្នាំ២០១៥ខាងមុខនេះ។នាយករដ្ឋមន្ត្រីទាំងពីរូបក៏បានចែករំលែកអំពីទស្សនះចំពោះបញ្ហាសមុទ្រខាងកើត ហើយសង្កត់ធ្ងន់ដល់ការធានាសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍
នៅខាមុទ្រខាងកើត ដោះស្រាយរាល់ជំលោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ល។បន្ទាប់ពីជំនួបសន្ទនានេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាក្សិលសាក្សីពិធីចេញផ្សាយ
តែម រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសិង្ហបុរី។

មុននោះកាសែតប្រចាំថ្ងៃ​របស់សិង្ហបុរី The Straits Times ក្នុងច្បាប់ចេញ
ផ្សាយថ្ងៃទី១១ កញ្ញា បានចុះផ្សាយបទសរសេរមួយស្ដីពីជំនឿជាក់ទៅលើការវិនិ
យោគយូរអង្វែងនៅវៀតណាម តាមរយះការដែល​ នាយក​រដ្ឋមន្ត្រីសិង្ហបុរី Lee
Hsien Loong ដោយសារការចូលរួមពិធី​បើ់កការដ្ឋាន​សាងសង់ របស់ នៅ​មណ្ឌល​ឧស្សាហកម្មវៀតណាម-សិង្ហបុរី នៅខេត្ត Quang Ngai (ភាគ​កណ្ដាល​វៀតណាម)  នាថ្ងៃទី ១៣ កញ្ញា។ កាសែតនេះនៅចាត់ទុកថា÷ ដំណើរទស្សន​កិច្ចលើកនេះ
របស់លោក Lee Hsien Loong នឹងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម  និងសិង្ហបុរីឡើងកំរិតថ្មី។ 

          ក៏ក្នុងឱកាសនេះដែរ គេហទំព័រជួរមុខនៅសិង្ហបុរី គឺ Channel News Asia ក៏មានបទសរសេរបូកសរុបទំនាក់ទំនងរវាងប្រទេសទាំងពីរ សិង្ហ​បុរី​និងវៀត ណាម ក្នុងរយះពេល ៤០ឆ្នាំកន្លងទៅ។ តាម Channel News Asia ​ទំនាក់ទំនង សិង្ហបុរីនិងវៀតណាមដ៏អង្ចារ្យ និងជានិមិត្តរូបសំរាប់ការជោគជ័យរបស់ទំនាក់
ទំនងនេះគឺ មណ្ឌលឧស្សហកម្មវៀតណាមនិងសិង្ហបុរី​ចំនួន៤ បាននិងកំពុង
អភិវឌ្ឍន៍។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ាយករដ្ឋមន្ត្រី
Lee Hsien Loong មានព្រឹត្តិការណ៍សំខាន់ចំនួន២ ​នោះគឺ÷ ការលើកកំរិតទំនាក់
ទំនងរវាង ប្រទេសទាំងពីរ ឡើងកំរិតដៃគូរយុទ្ធសាស្ត្រ និងបើកមណ្ឌលឧស្សា ហកម្មវៀតណាម-សិង្ហបុរី​ ទី ៥។ ​លើផ្ទៃដី ៦០០០ហិកតា មណ្ឌលឧស្សាហកម្ម
វៀតណាម-សិង្ហបុរី​ទាំង៥នេះ នឹងក្លាយទៅជាមណ្ឌលនគរនិងឧស្សាហកម្មធំ
បំផុតនៅ​វៀតណាម។

ប្រតិកម្មទៅវិញ

ផ្សេងៗ