ទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង ADB អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព

ទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង ADB អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព - ảnh 1
(រូបថត៖VGP)

(VOVworld) - នារសៀលថ្ងៃទី២២ មិថុនា នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយនាយក ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅវៀតណាមលោក Tomoyuki Kimura ក្នុងឱកាសបញ្ចប់អាណតិ្តបេសកកម្មនៅវៀតណាម។លោក Hoang Trung Hai បាន
អះអាងថា លោក Tomoyuki Kimura បានមានអាណត្តិដ៏ជោគជ័យ១និងមាន ការរួម
វិភាគទានដ៏សំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀត
ណាមនិង ADB។លោក Hoang Trung Hai បានវាយតំលៃថា ADB ជានិច្ចកាលរួម
ដំណើរជាមួយវៀតណាមក្នុងអំឡុង២០ឆ្នាំតាំងពីពេលចាប់ផ្ដើម បុព្វហេតុផ្លាស់ប្ដូរ
ថ្មីមក ហើយបញ្ជាក់តួនាទីដ៏សែនសំខាន់របស់ ADB ចំពោះការ អភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់វៀតណាម។លោក Hoang Trung Hai បានប្រសិទ្ធិ ពរលោក Tomoyuki
Kimura ក្នុងឋានៈថ្មី នឹងបន្តរួមវិភាគទានសំដៅអភិវឌ្ឍន៍ ទំនាក់ទំនងរវាងវៀតណាម
និង ADB យ៉ាងខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ