ទំនាក់ទំនងអាហ្វហ្គានីស្ថាននិងអាមេរិកត្រូវបានតានតឹងឡើងៗដោយបញ្ហាដោះលែងទណ្ឌិត Taliban
(VOV)_ ទំនាក់ទំនងអាហ្វហ្គានីស្ថាននិងអាមេរិកត្រូវបានតានតឹងឡើងៗ
ដោយ សាររដ្ឋអំណាចបានដោះលែងជនប្រដាប់អាវុធ Taliban ចំនួន៦៥នាក់នា
ថ្ងៃទី ១៣ កុម្ភះ ដោយមិនអើពើដល់ការព្រមានរបស់វ៉ាស៊ីនតោន អំពីគ្រោះ អាសន្នមុខសញ្ញានេះនឹងវិលត្រឡប់មក បន្តវាយប្រហារទៅលើកងកម្លាំងជួយ ឧបត្ថម្ភសន្តិសុខអន្តរជាតិនៅប្រទេសនេះដែរ។
|
ប្រធានាធិបតីអាហ្វហ្គានី ស្ថាន Hamid Karzai(vov) |
ស្ដីពីបញ្ហានេះ បន្ទាប់ពីជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និង ប្រធានាធិបតីទួគី នាថ្ងៃទី១៣ កុម្ភះ នៅទីក្រុង Ankara ប្រធានាធិបតីអាហ្វហ្គានី
ស្ថាន Hamid Karzai បានចាត់ទុកថា៖ មជ្ឈដ្ឋានយុត្តិធម៌ប្រទេសដោះលែងអោយ ទណ្ឌិតគឺមិនទាក់ទិនដល់អាមេរិកទេ។ និងលោកក៏បានរំពឹងថា៖អាមេរិកបញ្ចប់ការ
ធ្វើ អន្តរាគមចូលក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសនេះ និងគោរពអធិប្បតេយ្យភាព
របស់ប្រទេសនេះដែរ៕