ទីផ្សារអាល្លឺម៉ង់ទាក់ទាញនិងជាកន្លែងដឹកជញ្ជូនទំនិញវៀតណាមទៅ EU
|
ទីផ្សារអាល្លឺម៉ង់ទាក់ទាញនិងជាកន្លែងដឹកជញ្ជូនទំនិញវៀតណាមទៅ EU (baocongthuong.com.vn) |
Vovworld-ក្នុងប៉ុន្មានឆ្នាំកន្លងមក ពិសេសគឺក្នុងដំណាក់កាល២០១០-២០១៣ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាមនិងសហព័ន្ធអាល្លឺម៉ង់មានកំរិតកំណើនល្អ។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនឡើងជាង៧,៥ដងទទួលបានជិត៧,៧ពាន់លាន
ដុល្លារអាមេរិក។ ថ្លែងមតិនៅសិក្ខាសាលា ទីផ្សារអាល្លឺម៉ង់ចំណុចភ្លឺសំរាប់អង្គភាព
អាជីវកម្មនាំចេញវៀតណាម ដែលប្រព្រឹត្តទៅនាថ្ងៃទី១៧កញ្ញានៅទីក្រុងហាណូយ
លោក Bui Huy Son ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មក្រសួងឧស្សាហ-ពាណិជ្ជកម្មបានចាត់ទុកថា៖
“រចនាបទនៃសកម្មភាពនាំចេញនាំចូល ទំនាក់ទំនងពាណិជ្ជកម្មផ្សាភ្ជាប់នឹងទំនាក់ទំនងវិនិយោគរវាងវៀតណាមនិងសហព័ន្ធអាល្លឺម៉ង់។ ចំណុចលេចធ្លោគួរឲ្យ
យកចិត្តទុកដាក់គឺ ភាពឧបត្ថម្ភគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចទាំងពីរ។ វា
បង្ហាញតាមរយៈរចនាសម្ព័ន្ធទំនិញរបស់យើងនាំចេញនិងនាំចូលជាមួយដៃគូ
សហព័ន្ធអាល្លឺម៉ង់៕”