ទីភ្នាក់ងារជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិអបរអសាទរចំពោះកិច្ចព្រមព្រៀង EU

(VOVWORLD) -ទីភ្នាក់នេះនឹងអបអរសាទររាល់កិច្ចព្រមព្រៀងរបស់អឺរ៉ុប ដែលឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅថែមទៀតចំពោះបញ្ហាជ្រកកោណ ជាពិសេសគឺកិច្ចព្រមព្រៀងដែលផ្ដោតទៅលើសកម្មភាពធានាអាយុជីវិតរបស់ជនអន្តោប្រវេសន៍នៅតាមសមុទ្រ។
ទីភ្នាក់ងារជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិអបរអសាទរចំពោះកិច្ចព្រមព្រៀង EU - ảnh 1 ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) 

នាថ្ងៃទី ២៩ មិថុនា ទីភ្នាក់ងារជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិបានអបរអសាទរចំពោះកិច្ចព្រមព្រៀងស្ដីពីបញ្ហាអន្តោប្រវេសន៍ ដែលទើបនឹងទទួលបានរវាងថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) ព្រមទាំងជំរុញឲ្យប្លុកនេះផ្តល់អាទិភាពលើវិធានការនានា សំដៅធានាអាយុជីវិត និងសុវត្ថិភាពសម្រាប់ជនអន្តោប្រវេសន៍។ តំណាង ១ រូបរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា៖ ទីភ្នាក់នេះនឹងអបអរសាទររាល់កិច្ចព្រមព្រៀងរបស់អឺរ៉ុប ដែលឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅថែមទៀតចំពោះបញ្ហាជ្រកកោណ ជាពិសេសគឺកិច្ចព្រមព្រៀងដែលផ្ដោតទៅលើសកម្មភាពធានាអាយុជីវិតរបស់ជនអន្តោប្រវេសន៍នៅតាមសមុទ្រ។ យោងតាមការធ្វើស្ថិតិរបស់ UNHCR បានឲ្យដឹងថា៖ នា ២០១៨ មានមនុស្សបាត់បង់ជីវិតជាង ១ ពាន់នាក់ ឬបាត់ខ្លួននៅមហាសមុទ្រមេឌីទែរ៉ាណេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ