ទួរគីចាប់ខ្លួនមុខសញ្ញា ចំនួន ៩ នាក់ពីបទជាប់ទាក់ទិនដល់ការវាយប្រហារដោយគ្រាប់បែកនៅទីរួមស្រុក Reyhali
(VOVworld) – នាថ្ងៃទី ១២ ឧសភា ឧបនាយករដ្ឋមន្ត្រីទួរគី លោក Besir Atalay បានឲ្យដឹង
ថា៖ មុខសញ្ញា ចំនួន ៩ នាក់ ជាជនទួរគីត្រូវបានចាប់ខ្លួន ពីបទជាប់ ទាក់ទិនដល់ការវាយ
ប្រហារដោយគ្រាប់បែកបង្ហូឈាមនៅទីរួមស្រុក Reyhali ជិតនឹងតំបន់ព្រំដែនជាមួយស៊ីរី ដែលធ្វើឲ្យមនុស្សចំនួន ៤៦ នាក់ ត្រូវស្លាប់និង ១០០ នាក់ រងរបួស។ រដ្ឋមន្ត្រី្កក្រសួង
មហាផ្ទៃទួរគី លោក Muammer Guler បានឲ្យដឹងថា៖ មេគំនិតនៃការវាយប្រហារពោល
ខាងលើក៏ត្រូវបានចាប់ឃុំខ្លួន ផងដែរ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសទួរគី លោក
Ahmet Davutoglu បានចាត់ទុកថា៖ បណ្ដាជនសង្ស័យពោលខាងលើប្រហែលជាដែល
បានដំណើរការវាយប្រហារនៅទីក្រុង Banias នៅស៊ីរី ក្នុងរយៈពេល ១ សប្តាហ៍កន្លងមក ដែលធ្វើឲ្យមនុស្សចំនួន ៦២ នាក់ត្រូវស្លាប់។ នាថ្ងៃទី ១១ ឧសភា ឧបនាយករដ្ឋមន្ត្រីទួរគី
លោក Atalay បានឲ្យដឹងថា៖ តាមរយៈការសើបអង្គេត ការវាយប្រហារដោយគ្រាប់បែក
នេះ ទាក់ទិនដល់ស្ថាប័ន្ធចារកម្មរបស់ស៊ីរី។ ប៉ុន្តែ Damascus បានបដិសេធការចោទ ប្រកាន់ពោលខាងលើ៕