ទួរគីផ្តើមគំនិតសហប្រតិបត្តិការជាមួយបណ្ដាកងកម្លាំង"ស្របច្បាប់"នៅស៊ីរី
|
ទួរគីផ្តើមគំនិតសហប្រតិបត្តិការជាមួយបណ្ដាកងកម្លាំង"ស្របច្បាប់"នៅស៊ីរី |
(VOV)_នាថ្ងៃទី៣០មិនា ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក
លោក Rex Tillerson ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង Ankara ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានសង្កត់ធ្ងន់ទៅលើសារសំខាន់ របស់កិច្ចសហប្រតិប
ត្តិការជាមួយកងកម្លាំង”ស្របច្បាប់”នៅស៊ីរី ក្នុងការតស៊ូប្រឆាំងភេរវកម្ម។ តាមប្រ
ភពព័ត៌មានពីការិយាល័យប្រធានាធិបតី Tayyip Erdogan ថា៖ក្នុងជំនួបនេះ ប្រធា
នាធិបតីទួរគីនិងរដ្ឋមន្ត្រីការបរទេសអាមេរិកបានពិភាក្សាអំពីវិធានការណ៍ទប់ទល់
នឹងអង្គការភេរវកម្មនានានានៅអ៊ីរ៉ាក់ និងស៊ីរី ជាពិសេសគឺអង្គការ”រដ្ឋឥស្លាមស្វ័យ
ប្រកាស (IS)” ។ ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការធ្វើបត្យាប័ន បព្វជិតឥស្លាម Fethullah Gulen ដែលកំពុងធ្វើនិរទេសខ្លួននៅអាមេរិក និងត្រូវបានទួរគី
ចោទប្រកាន់ជាមេគំនិតក្នុងការធ្វើរដ្ឋប្រហារយោធា បរាជ័យ នាខែកក្កដាឆ្នាំ២០១៦៕