ទួរគីស្វាគមន៍រាល់ការខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីបញ្ចប់វិបត្តិនៅស៊ីរី
|
រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu |
(VOV)_រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu នាថ្ងៃទី២៩ ធ្នូ បាន
អោយដឹងថា៖ប្រទេសនេះបានស្វាគមន៍រាល់ការខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការជំរុញ
ការចរចារដោយសន្តិភាពរវាងភាគីនានានៅស៊ីរី ហើយបើកចេញសេចក្ដីសង្ឃឹម១
អំពីការបញ្ចប់វិបត្តិដែលបានអូសបន្លាយក្នុងរយៈពេល៤ឆ្នាំនៅប្រទេសនេះ។ សេចក្ដី
ប្រការនេះបាននាំចេញ បន្ទាប់ពីពេលដែលរុស្ស៊ីផ្តើមគំនិតថ្មីស្ដីពីការរៀបចំជំនួប
សន្ទនារវាងដំណាងរដ្ឋាភិបាលស៊ីរី និងបណ្ដាភាគីប្រឆាំង នៅម៉ូស្គូ នាថ្ងៃទី២០មករា
ឆ្នាំ២០១៥។ រដ្ឋមន្ត្រីការបរទេសMevlut Cavusoglu បានសង្កត់ធ្ងន់ថា៖ភាគីទាក់ទិន
នានាត្រូវចូលរួមដំណើការនេះ ហើយរុស្ស៊ីនិងទួរគីត្រូវជាផ្នែក១ដើម្បីជំរុញដំណើការនេះ៕