ទូរទស្សន៍កម្ពុជាធ្វើបទសម្ភាសឯកអគ្គរដ្ឋទូតវៀតណាមអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong

(VOVWORLD) -  CNC -ជាប៉ុស្តិ៍ទូរទស្សន៍មួយដែលមានទស្សនិកជនជាច្រើននៅកម្ពុជា ទើបនឹងបានចុះផ្សាយនូវកម្មវិធីពិសេសមួយ ដែលជាបទសំភាសន៍ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្នុងឋានៈជា ប្រធានរដ្ឋ របស់លោកអគ្គលេ ខាបក្ស  Nguyen Phu Trong ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃ ទី ២៦ ខែកុម្ភៈ។

ទូរទស្សន៍កម្ពុជាធ្វើបទសម្ភាសឯកអគ្គរដ្ឋទូតវៀតណាមអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong   - ảnh 1 ទិដ្ឋភាពនៃពិធីថតបទសំភាសន៍ (រូបថតៈ TTXVN)

ក្នុងបទសម្ភាសនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសង្កត់ធ្ងន់ថាគោល បំណងនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong គឺសំដៅបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ប្រ ជាជាតិទាំងពីរ ក៏ដូចជាអះអាងនូវសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមតែងតែ ផ្តោតការយកចិត្តទុកដាក់ ចំពោះ ប្រទេសភូមិផងរបជាមួយល្អ ទំនាក់ទំនងមិត្ត ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងនិរន្តភាពយូរអង្វែងរវាង វៀតណាមនិងកម្ពុជា។ តាមនោះ រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធ ភាព កាន់តែស៊ីជម្រៅនិងមានអត្ថប្រយោជន៍ទាំងសងខាងនៃទំនាក់ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។ ភាគីទាំងពីរបានជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងជួយកសាងទស្សនវិស័យថ្មី ជាមួយនឹងកម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឆ្ពោះទៅឆ្នាំ ២០៣០ និងលើសពីនេះទៅទៀតផងដែរ។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសម្តែងជំនឿទុកចិត្តចំពោះដំណើរទស្សនកិច្ចនេះ ដោយភាគីទាំងពីរនឹងបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខរវាងប្រទេសទាំងពីរ លើកកម្ពស់គោលការណ៍មិនអនុញ្ញាតឱ្យមានកងកម្លាំងយោធាឬនយោបាយណាមួយ  បានប្រើប្រាស់ទឹកដីរបស់ភាគីម្ខាង ដើម្បីប្រឆាំងឬគំរាមកំហែងដល់សន្តិសុខនិងបូរណភាពទឹកដីរបស់ភាគីម្ខាងទៀត។ ទន្ទឹមជាមួយគ្នានេះ បានប្តេជ្ញាដោះស្រាយរាល់ការខ្វែងគំនិតគ្នាដោយសន្តិវិធី។ នេះក៏ជាគោលការណ៍គ្រឹះក្នុងទំនាក់ទំនងរវាងបណ្តាប្រទេសសមាជិកអាស៊ានតែម្តង។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានបន្ថែមទៀតថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៅក្នុងអាងទន្លេមេគង្គនិងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍកម្ពុជា - ឡាវ -វៀតណាម (CLV) សន្តិភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងសមុទ្រខាងកើតនិងបញ្ហាសំខាន់ៗដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ