ទិវាកំណាព្យវៀតណាមនិងមហោស្រពកំណាព្យអាស៊ី-ប៉ាស៊ីហ្វិក
|
ទិវាកំណាព្យវៀតណាមនិងមហោស្រពកំណាព្យអាស៊ី-ប៉ាស៊ីហ្វិក (VOV) |
Vovworld-នាព្រឹកថ្ងៃទី២កុម្ភៈនៅទីក្រុងហាណូយសមាគមអ្នកអក្សរសាស្ត្រ
វៀតណាមបានរៀបចំសន្និសីទឧទ្ទេសនាមសន្និសីទផ្សព្វផ្សាយអក្សរសាស្ត្រវៀត
ណាមលើកទី៣ មហោស្រពកំណាព្យអាស៊ី-ប៉ាស៊ីហ្វិកលើកទី២និងទិវាកំណាព្យ
វៀតណាមលើកទី១៣នឹងបានរៀបចំចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧មិនានៅបណ្ដាខេត្ត
Quang Ninh, Bac Ninh និងទីក្រុងហាណូយ។
កវី Huu Thinh ប្រធានសមាគមអ្នកអក្សរសាស្ត្រវៀតណាមបានឲ្យដឹងថា
ប្រធានបទនៃព្រឹត្តិការណ៍ទាំង៣នេះគឺផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមទៅមិត្ត
ភក្តិអន្តរជាតិ។
“សមាគមអ្នកអក្សរសាស្ត្រវៀតណាមបានធ្វើសកម្មភាពកិច្ចការបរទេសជាច្រើន
ប៉ុន្តែទ្រង់ទ្រាយរៀបចំមហោស្រពកំណាព្យអាស៊ី-ប៉ាស៊ីហ្វិកលើកនេះគឺធំបំផុតពី
មុនមក។ ចំពោះទិវាកំណាព្យវៀតណាម ប្រហែលជាវៀតណាមជាប្រទេសតែមួយ
គត់មានទិវាកំណាព្យ៕”