ទិវាគ្រួសារអាស៊ានឆ្នាំ២០១៨នៅរដ្ឋធានីម៉ូស្គូនៃសហព័ន្ធរុស្ស៊ី
(VOVWORLD) - នាថ្ងៃទី២ ធ្នូ ស្ថានទូតវៀតណាមប្រចាំរុស្ស៊ីបានសហការជាមួយស្ថានទូត ប្រទេសអាស៊ានដទៃ រៀបចំសកម្មភាពជួបប្រាស្រ័យផ្នែកវប្បធម៌កីឡា-ម្ហូប អាហារ ដើម្បីអបអរសាទរ “ទិវាគ្រួសារអាស៊ានឆ្នាំ២០១៨” នៅទីក្រុងម៉ូស្គូ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ីលោក Ngo Duc Manh |
ថ្លែងនៅពិធីប្រារព្ធ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ីលោក Ngo Duc Manh បានអះអាងថា ទិវាគ្រួសារអាស៊ានឆ្នាំ២០១៨នៅរុស្ស៊ីបានបង្កើតឱកាស សម្រាប់គ្រួសារកម្មាភិបាលការទូតទាំងអស់ខិតមកជិតគ្នាថែមទៀត ដើម្បីខឿន វប្បធម៌អាស៊ានមួយដែលពោរពេញទៅដោយអត្តសញ្ញា។ ឯកអគ្គរដ្ឋទូតលោក Ngo Duc Manh បានអោយដឹងថា៖
“នេះជាលើកដំបូងដែលទិវាគ្រួសារអាស៊ានត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ពាណិជ្ជកម្មហាណូយ-ម៉ូស្គូ។ សកម្មភាពលេងកំសាន្តនិងជួបប្រា ស្រ័យក្នុងទិវាបុណ្យនេះ មិនត្រឹមតែ រួមចំណែកបង្កើនការយល់ដឹងគ្នារវាងកម្មា ភិបាលការទូតនៃប្រទេសអាស៊ានទាំង១០ប្រចាំនៅទីក្រុងម៉ូស្គូប៉ុណ្ណោះទេ ថែម ទាំងពង្រឹងចំណងសាមគ្គីភាពមិត្តភាពរវាងប្រជាជនក្នុងសហគមន៍អាស៊ានទៀត ផង”៕