ទិវាបុណ្យបោះជំរុំមិត្តភាពវៀតណាម - កម្ពុជាលើកទី៥បានបញ្ចប់
(VOVWORLD) /  
ទិវាបុណ្យបោះជំរុំ មិត្តភាពវៀតណាម - កម្ពុជា លើកទី 5 បានបញ្ចប់ នាយប់ថ្ងៃទី5 ឧសភា នៅទីក្រុងទេសចរណ៍សមុទ្រ ព្រះសីហនុ របស់កម្ពុជា។ ដោយប្រធាន បទ ៖ “យុវជនវៀតណាមយុវជនកម្ពុជា បង្កើនសាមគ្គីភាព មិត្តភាព ដើម្បីសន្តិភាព កិច្ច សហប្រតិបត្តិការ និងអភិវឌ្ឍន៏ “ បណ្ដាតំណាងយុវជននៃប្រទេសទាំងពីរ បានផ្លាស់ ប្តូរព័តមាន បទពិសោធន៏ អំពិសកម្មភាព យុវជន នៅដំបន់និមួយៗ របស់ខ្លួន ជួបផ្តុំ
ជាមួយបណ្ដាអាជីវករវ័យក្មេង នៃប្រទេសទាំងពីរ និងពិភាក្សាអំពី៖ ស្វែងរក ទីផ្សារ សហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍។ បណ្ដាតំណាងយុវជនវៀតណាម ក៏មាន បណ្ដា សកម្មភាពសង្គម ពោពេញទៅដោយអត្ថន័យនៅប្រទេសមិត្ត ដូចជា៖ពិនិត្យជំងឺ និង ផ្តល់ថ្នាំឥតគិតថ្លៃ អោយបង ប្អូនប្រជាជនក្រីក្រ ជូនអំណោយ អោយបណ្ដា សិស្សា នុសិស្ស មានជីវភាពរស់នៅលំបាក។ ប្អូន Tran Ngoc Tran សិស្ស នៃសាលាមធ្យម
សិក្សា Nguyen Trung Truc ខេត្ត Kien Giang បានចាត់ទុកថា៖ បណ្ដាសកម្មភាពផ្លាស់
ប្តូរដូច្នេះ ជាឱកាសល្អ ដើម្បីយុវជន នៃប្រទេសទាំងពីរ យល់ដឹងយ៉ាងច្បាស់លាស់
អំពី មនោសញ្ចេតនាមិត្តភាព ពិសេស វៀតណាម -កម្ពុជា៖
“ស្ថិតនៅវ័យជាកូនសិស្ស យើងត្រូវការខំប្រឹងប្រែងរៀនសូត្រ និងហ្វឹកហាត់ ទាំងអំពីសុខភាព និងសិលធម៍ និងស្វែងយល់បន្ថែមអំពី ចំណងមិត្តភាព របស់វៀតណាម និងកម្ពុជា”៕
|
យុវជនវៀតណាមយុវជនកម្ពុជា បង្កើនសាមគ្គីភាព មិត្តភាព (internet) |
-VOVWORLD