ទិវាបុណ្យ”ភាពស្រស់ស្អាតរបស់និទាឃរដូវនៅលើទូទាំងប្រទេស” ឆ្នាំ២០១៧
|
ទិវាបុណ្យ”ភាពស្រស់ស្អាតរបស់និទាឃរដូវនៅលើទូទាំងប្រទេស” ឆ្នាំ២០១៧ |
(VOV)_នាថ្ងៃទី៤និងទី៥កុម្ភះ នៅភូមិវប្បធម៌ ទេសចរណ៍ បណ្ដាជនជាតិវៀត
ណាម (ជាយទីក្រុងហាណូយ) បានប្រព្រឹត្តទៅ”ភាពស្រស់ស្អាតរបស់និទាឃរដូវនៅលើ
ទូទាំងប្រទេស” ឆ្នាំ ២០១៧។ នៅទីនេះ បណ្ដាចំណុចវប្បធម៌វិសេសវិសាលរបស់ជនរួម
ជាតិវៀតណាមទាំងឡាយត្រូវបានបង្ហាញយ៉ាងរស់រវើក។
ទិវាបុណ្យ”ភាពស្រស់ស្អាតរបស់និទាឃរដូវនៅលើទូទាំងប្រទេស” ២០១៧ មាន
ការចូលរួមរបស់ ព្រឹទ្ធាចារ្យ មេភូមិ អ្នកប្រាជ្ញា សិប្បករ នៃសហគមន៍ជនជាតិចំនួន
១៦ ដំណាងអោយបណ្ដាជនជាតិនិងភូមិភាគក្នុងទូទាំងប្រទេស។ នេះជាព្រឹត្តិការណ៍
វប្បធម៌សំខាន់ បង្ហាញនូវការយកចិត្តទូកដាក់របស់រដ្ឋចំពោះជនរួមជាតិជាជនជាតិ
ភាគតិច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាឱកាសដើម្បីជួបជុំគ្នា ពង្រឹងនិងពង្រីកចំណង
សាមគ្គីភាព និងលើកដម្កើងវប្បធម៌ប្រពៃណីរបស់ជនជាតិផ្សេងៗ រួមចំណែកកសាង
ផែនមហាសាមគ្គីជាតិ៕