ទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍នៃបណ្ដាជនជាតិនៅតំបន់ព្រៃភ្នំនៅខេត្ត Thua Thien – Hue លើកទី ១០

(VOVworld) – ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ ឧសភា ទិវាបុណ្យវប្បធម៌កីឡានិង ទេសចរណ៍នៃបណ្ដាជនជាតិនៅតំបន់ព្រៃភ្នំនៅខេត្ត Thua Thien – Hue (ភាគ
កណ្ដាលវៀតណាម) លើកទី ១០ ឆ្នាំ ២០១៣ បានប្រព្រឹត្តទៅនៅស្រុក A Luoi។ នេះគឺជាសកម្មភាពប្រពៃណីមានអត្ថន័យសំខាន់រួមចំណែកអភិរក្សនិងឧទ្ទេសនាម
បណ្ដាតំលៃវប្បធម៌ប្រពៃណីវិសេសវិសាលរបស់ជនរួមជាតិតំបន់ព្រៃភ្នំនៅខេត្ត
Thua Thien – Hue។ ជាពិសេស ការតាំងពិព័រណ៍ “ព្រំដែន កោះសមុទ្រនិងព័រណ៍
វប្បធម៌នៃ ជនជាតិព្រៃភ្នំ” ត្រូវបានរៀបចំឡើង ដោយមានការចូលរួមរបស់
វណ្ណៈកម្មចំនួន ១៥០ ក្បាល។ ក្រៅពីគោលដៅឃោសនាអំពីអាធិបតេយ្យភាព
និងបូរណភាពដែនដីរបស់វៀតណាមលើសមុទ្រខាងកើតការតាំងពិព័រណ៍គឺជា
ឱកាសលើកដម្កើងអត្តសញ្ញាណវប្បធម៌នៃបណ្ដាជនជាតិតំបន់ព្រៃភ្នំនៅខេត្ត
Thua Thien – Hue។ ប្រធានគណៈកម្មាធិការឃោសនាអប់រំគណៈកម្មាធិការបក្ស
ស្រុក A Luoi លោក Le Anh Mieng បានឲ្យដឹងថា៖

“ស្រុក A Luoi បានសាងសង់ផ្ទះតបស្នងសងគុណចំពោះលោកប្រធានហូជីមិញ
នៅមណ្ឌលវប្បធម៌សហគមន៍បណ្ដាជនជាតិ។ បណ្ដាវត្ថុតាងរបស់លោកប្រធាន ហូជីមិញត្រូវបានបង្ហាញនៅទីនេះ។ តាមរយៈនោះ មនោសញ្ចេតនារបស់បណ្ដា ជនរួមជាតិនៅទីនេះចំពោះលោកប្រធានហូជីមិញជានិច្ចកាលត្រូវបានរក្សា។”

ប្រតិកម្មទៅវិញ

ផ្សេងៗ