"ទិវាមាតា" លើកតម្កើងអ្នក "រក្សាភ្លើង" ក្នុងគ្រួសារ

(VOVWORLD) -ទិវាមាតា - "Mother’s Day" ជាធម្មតាប្រព្រឹត្តទៅក្នុងថ្ងៃអាទិត្យនៃសប្តាហ៍ទី ២ ខែឧសភា។ នេះគឺជាទិវាបុណ្យប្រពៃណីនៃប្រទេសជាច្រើនលើពិភពលោក ដើម្បីលើកតម្កើងតួនាទីពិសេសរបស់អ្នកម្តាយក្នុងគ្រួសារនីមួយៗ។ ទិវានេះក៏ជាឱកាសមួយសម្រាប់មនុស្សគ្រប់រូបបង្ហាញនូវក្ដីស្រឡាញ់និងគោរព អ្នកម្ដាយរបស់ខ្លួន។
 "ទិវាមាតា" លើកតម្កើងអ្នក "រក្សាភ្លើង" ក្នុងគ្រួសារ

នៅប្រទេសជប៉ុន ក្នុងទិវានេះមនុស្សគ្រប់រូបបានជូនកាដូដ៏មានតម្លៃនិងពោរពេញ ទៅដោយមនោសញ្ចេតនាដល់ម្តាយរបស់ខ្លួន។ យោងតាមការស្ទង់មតិលើបុរស ពេញវ័យចំនួន ១០០០ នាក់ មាន ៨៧% គ្រោងនឹងជូនកាដូដល់ម្តាយរបស់ខ្លួន។ ជាពិសេសផ្កាការណេហ្ស៊ិនពណ៌ក្រហម គឺជាកាដូដែលគេពេញនិយមចូលចិត្ត បំផុតនៅប្រទេសនេះ។

នៅប្រទេសចិន ក្នុងទិវាមាតា ម្តាយត្រូវបានគេលើកតម្កើងជាគំរូដ៏ស្អាតបំផុត សម្រាប់កូនៗរបស់គេ។ តាមប្រពៃណី ម្តាយតែងតែ ទទួលបានផ្កាការណេហ្ស៊ិន និងផ្កា “Forget me not” ពីកូនប្រុសនិងកូនស្រីរបស់ខ្លួនផងដែរ។

នៅប្រទេសក្រិចវិញនៅក្នុងទិវាម្ដាយឆ្នាំនេះ បានប្រពឹ្រត្តទៅព្រឹត្តិការណ៍ជាច្រើន នៅគ្រប់ទីក្រុងដើម្បីលើកតម្កើងតួនាទីរបស់អ្នកម្តាយ។ ពីមន្ត្រីរដ្ឋការដល់ ប្រជាពលរដ្ឋស៊ីវិល ពួកគេសុទ្ធសឹងតែជូនពរសេចក្តីល្អបំផុត ដល់ម្តាយនិងកូន ៗ របស់ពួកគេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ