ទិវារំលឹកខួបលើកទី ៣៨ ទិវាស្បៀងអាហារពិភពលោក និងលើកទី ៤០ នៃការធ្វើ សកម្មភាពរបស់ FAO នៅវៀតណាម

(VOVWORLD) -នាថ្ងៃទី ១៥ ខែតុលា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម រួមជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO) ប្រចាំនៅវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី ៣៨ នៃទិវាស្បៀងអាហារពិភពលោក និងលើកទី ៤០ នៃសកម្មភាពរបស់ FAO នៅវៀតណាម។ 

ទិវាស្បៀងអាហារឆ្នាំ ២០១៨ មានប្រធាបទ "ធ្វើសកម្មភាពថ្ងៃនេះ - អនាគតសម្រាប់ថ្ងៃស្អែក។ ដើម្បីពិភពលោកគ្មានគ្រោះទុរ្ភិក្សនាឆ្នាំ ២០៣០ គឺជាប្រការអាចធ្វើបាន" នេះគឺជាភារកិច្ចសំខាន់របស់ FAO នៅវៀតណាមផងដែរ។

ទិវាស្បៀងអាហារពិភពលោក និងគោលដៅគ្មានគ្រោះទុរ្ភិក្សក៏បានបង្ហាញអំពីស្មារតីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាង FAO និងរដ្ឋាភិបាលវៀតណាម ក្នុងអំឡុងពេល ៤ ទសវត្សរ៍កន្លងទៅ ជួយឲ្យវៀតណាមក្លាយទៅជាប្រទេសនាំចេញអង្ករនៅលើពិភពលោក ហើយធានាលទ្ធភាពទាក់ទងជាមួយល្បៀងអាហារ និងចំណីអាហារគុណភាពខ្ពស់ ព្រមទាំងជួយឲ្យប្រជាជនមានជីវភាពរស់នៅយ៉ាងវិជ្ជមាន មានសេចក្ដីសុខសប្បាយ។ នៅក្នុងពិធីនេះ FAO បានសន្យាជួយឧបត្ថម្ភវៀតណាម ក្នុងការអនុវត្តរបៀបវារៈ ២០៣០ និងSDG ពម្រទាំងគាំទ្រយ៉ាងពេញទំហឹងដល់ការផ្លាស់ប្តូររបស់វៀតណាមរួមទាំងបញ្ហាមានចរិលក្ខណៈតំបន់ និងសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ