ទេសចរណ៍ Thua Thien – Hue មានការរីកចំរើនចាប់ពីដើមឆ្នាំ២០១៧

ទេសចរណ៍ Thua Thien – Hue មានការរីកចំរើនចាប់ពីដើមឆ្នាំ២០១៧ - ảnh 1
ទេសចរណ៍ Thua Thien – Hue មានការរីកចំរើនចាប់ពីដើមឆ្នាំ២០១៧

(VOV)_​ តាមគណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue ថា៖​ក្នុង​ខែ​មករា​
ឆ្នាំ២០១៧ ខេត្តទាំង​មូលទទួលភ្ញៀវទេសចរជាង ២២៦៩00នាក់ ​ដែលក្នុង​នោះមាន
ភ្ញៀវទេសចរអន្តរជាតិជាង៨១ពាន់នាក់ ប្រាក់ចំណូលពីទេសចរណ៍បានជាង២៥៦
ពាន់លានដុង។ 

ដើម្បីឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាល របស់វៀតណាមនិយាយរួម 
និងហ្វេនិយាយដោយឡែកចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិក្រៅពី ​បណ្តាទួរប្រ
ពៃណី ក្រុមហ៊ុនទេសចរណ៍ដឹកជញ្ជូនបានលក់ទួរទេសចរណ៍ជាច្រើន ក្នុងឱកាសចូល
ឆ្នាំថ្មី។ ទន្ទឹមនឹងនោះ មន្ទីរទេសចរណ៍ Thua Thien – Hue ​ក៏បានរួមសហការជាមួយ
បណ្ដាស្ថាប័នផ្សេងៗ ម្ចាស់ការអនុវត្តវិធានការត្រួត​ពិនិត្យ សកម្មភាពសេវាកម្ម​ទេស
ចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ