ធនាគារ ADB ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
|
លោក Takehiko Nakaoនិងលោក Truong Tan Sang |
(VOV)_ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយនាយកធនាគារអភិវឌ្ឍន៍ទ្វីប អាស៊ី (ADB) លោក Takehiko Nakao ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម
នារសៀល ថ្ងៃទី១៨ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានវាយ តំលៃខ្ពស់ចំពោះ ការរួមវិភាគទានរបស់ ADB នៅវៀតណាម នាពេលកន្លងទៅ។
ប្រធានរដ្ឋ Truong Tan Sang មានគោលបំណងថា៖ វៀតណាមបន្តទទួលបានការ
ជួយឧបត្ថម្ភរបស់ ADB អំពីទុន ការពិគ្រោះយោបល់គោលនយោបាយ ការបណ្ដុះ បណ្ដាជួរកម្មករមានថ្វៃដៃមុខរបរខ្ពស់និងការ អភិវឌ្ឍន៍កសិកម្ម…លៗ
នាយកធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) លោក Takehiko Nakao បានវាយតំលៃខ្ពស់ចំពោះរាល់ដំណោះស្រាយរបស់វៀតណាម ដូចជា៖ ការកាត់បន្ថយអតិផរណា កែទម្រង់អង្គភាពអាជីវកម្មរដ្ឋ …លៗ។ សង្កត់ធ្ងន់ដល់បណ្ដាវិស័យ
សហប្រតិបត្តិ ការរបស់ ADB ជាមួយវៀតណាម លោក Takehiko Nakao បាន
អោយដឹងថា៖ ADB មានគោលបំណងរួមវិភាគទានច្រើនជាងទៀត ចំពោះការ
អភិវឌ្ឍន៍របស់វៀតណាម។ នាយកធនាគារ(ADB) បានចាត់ទុកថា៖ វៀតណាម
ត្រូវបន្តកែទម្រង់គោលនយោបាយ ទាក់ទាញការប្រភពទុនផ្ទាល់ពីបរទេសច្រើន
ថែមទៀត ជំរុញអង្គភាពអាជីវកម្មអភិវឌ្ឍន៍ …លៗ៕