ធនាគារ WB សន្យាវិនិយោគក្នុងទឹកប្រាក់ចំនួន ២០០ ពាន់លាន ដុល្លាអាមេរិកសំរាប់ការទប់ទល់បម្រែបម្រួលអាកាសធាតុ

(VOVWORLD) - នាថ្ងៃទី៣ ខែធ្នូ ធនគារពិភពលោក (WB) បានប្រកាសកញ្ចប់វិនិយោគចូលមកក្នុងផែនការធ្វើសកម្មភាពទប់ទល់ការប្រែប្រួលអាកាសធាតុក្នុងទឹកប្រាក់មានចំនួន ២០០ ពាន់លាន ដុល្លាអាមេរិក សំរាប់ដំណាក់កាលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ 
ធនាគារ WB សន្យាវិនិយោគក្នុងទឹកប្រាក់ចំនួន ២០០ ពាន់លាន ដុល្លាអាមេរិកសំរាប់ការទប់ទល់បម្រែបម្រួលអាកាសធាតុ - ảnh 1 កិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៤ (COP24) នៅទីក្រុង Katowice ប្រទេសប៉ូឡូញ

នេះគឺជាចំនួនទឹកប្រាក់ច្រើនទ្វេដងបើប្រៀបធៀនទៅនឹងថវិកាក្នុងរយៈ ពេល៥ឆ្នាំកន្លងទៅ។ ធនាគារ WB បានលើកឡើងយ៉ាងច្បាស់ថាសេចក្តីសម្រេចខាងលើនេះបានដាក់ចេញចំពេលវេលាដែលកិច្ចប្រជុំនៃបណ្តាប្រទេសជាសមាជិកចូលរួមក្នុងក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៤ (COP24) នៅទីក្រុង Katowice ប្រទេសប៉ូឡូញ តាមរយៈនោះបានបង្ហាញពីគោលបំណងចង់ពន្លឿនការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុឲ្យបានឆាប់ៗ ព្រមទាំងផ្ញើសារលិខិតមួយជូនទៅកាន់សហគមន៍នៅលើសកលលោកថារួមគ្នាធ្វើសកម្មភាពស្រដៀង នេះផងដែរ។ ធនាគារ WB បានឲ្យដឹងថាកញ្ចប់ទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លាអាមេរិកនេះ នឹងរួមមាន ទឹកប្រាក់ប្រមាណ ១០០ ពាន់លានដុល្លាអាមេរិក ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយផ្ទាល់ពីអង្គការនេះ រីឯ១/៣នៃទឹកប្រាក់នៅសេសសល់នឹងប្រមូលមកពីស្ថាប័នពីរចំណុះក្រុមធនាគារ WB  និង២/៣នៃទឹកប្រាក់នៅសេសសល់ទៀតនឹងត្រូវបានរៃរង្គាសពីប្រភពទុនវិនិយោគជាបុគ្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ